ជំនាញ​បដិសណ្ឋារកិច្ច គឺជា​ចំណែក​មួយ ជួយ​គាំទ្រ​កំណើន​ភ្ញៀវទេសចរ​

0

​សៀមរាប៖ លោក​សៀង ណាំ សមាជិកសភា​មណ្ឌល​សៀមរាប ក្នុងនាម​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អង្គរ មានប្រសាសន៍ថា ៖ គ្រាន់​តែមាន​ជំនាញ​ជា​អ្នកបើកបរ​រថយន្ត ក៏ដូចជា​ជំនាញ ជា​អ្នកបកប្រែ​ភាសា វា​មិន​គ្រប់គ្រាន់​នោះទេ ក្នុង​ការយក​ជំនាញ​របស់ខ្លួន​ចូល​បំរើ​ក្នុង​DSC_0047សេវាកម្ម​ទេសចរណ៍ បើសិនជា​មិនបាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច នោះ ។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ការទទួលយក​ជំនាញ​បដិសណ្ឋារកិច្ច វា​គឺជា​ចំណែក​មួយ ធ្វើ​ឲ្យ​វិជ្ជាជីវៈ​របស់ខ្លួន​កាន់តែ​ប្រសើរឡើង និង​បាន​ជួយ​គាំទ្រ ឲ្យ​មាន​កំណើន​ភ្ញៀវទេសចរ ។
លោក សៀង ណាំ មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​ជំនាញ​បដិសណ្ឋារកិច្ច ជូន​ដល់​សិក្ខាកាម​ដែលជា​សមាជិក​របស់​ស​មា​គម​អ្នកបើកបរ​រថយន្ត​ដឹកជញ្ជូន​ភ្ញៀវទេសចរ​ប្រចាំ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ចំនួន​៣​វគ្គ ស្មើនឹង​៣២៤​នាក់ និង សិក្ខាកាម​អ្នកបកប្រែ​ភាសា​កូរ៉េ វគ្គ​ទី​៥ ចំនួន ១១៦​នាក់ ។ ពី​ធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់់​ការសិក្សា​នេះ បានធ្វើ​ឡើង​នាយ​ប់​ថ្ងៃទី​៣០ ខែធ្នូ នៅ​សាកលវិទ្យាល័យ​អង្គរ​ខេត្តសៀមរាប ហើយ​កិច្ចដំណើរការ​នៃ​វគ្គ​សិក្សា​នេះ គឺ​ស្ថិតក្រោម​កិច្ចព្រមព្រៀង ( MOU ) រវាង​ក្រសួងទេសចរណ៍ ជាមួយ សាកលវិទ្យាល័យ​អង្គរ និង​មានការ​គាំទ្រ​ដោយ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ។​
លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប រំលឹក​បន្ថែមថា​៖ វគ្គ​បណ្តុះបណ្តាល​នេះ វា​បាន​នាំមក​នូវ​ការពង្រឹង​សេវាកម្ម ឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​របស់​ភ្ញៀវ តាម​ស្តង់ដារ​អប្បមា ដែល​អាច​ទទួលយកបាន ។ សិក្ខាកាម​ជា​អ្នកបើកបរ និង​អ្នកបកប្រែ​ភាសារ​កូរ៉េ ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បំប៉ន​នេះ ទទួលបាន​ជំនាញ​និង​បំ​ណិ​ន​ជាង​មុន ហើយ​ដែល​ប្រសើរ​ជាង​នេះ គឺ​បាន​ស្វែងយល់​ថែមទៀត អំពី​គោលការណ៍ យន្តការ និង​របៀបរបប​ការងារ​ផ្សេងៗ​ទៀត ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ដែលមាន​វប្បធម៌ អរិយធម៌ ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​ខ្ខួន ។ លោក បាន​បង្ហាញថា ៖ ការធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​មានការ​រីកចម្រើន គឺ​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ក្នុង​យុគសម័យ​សាកលភាវូបនីយកម្ម ដែល​កម្ពុជា បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ៕DSC_0064 DSC_0048