ខេត្តសៀមរាប៖ឱសានុវាទក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកនឹងត្រូវអនុវត្តនៅថ្ងៃទី០១ខែមករា ឆ្នាំ២០១៦នាពេលខាងមុខនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ដោយឡែកនៅខេត្តសៀមរាប ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះសំខាន់នៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៥នេះ នៅនៅយានដ្ឋានត្រួតពិនិត្យបច្ចេកទេសយានយន្តខេត្តសៀមរាបយើងបានសង្កេតមានរថយន្តគ្រប់ប្រភេទ ទាំងធុនតូច និងធុនធំបានចូលមកធ្វើការពិនិត្យយានយន្តរបស់ខ្លួន។ តាមមន្ត្រីផ្នែកបច្ចេកទេសត្រួតពិនិត្យយានយន្ត នៃមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តបានឲ្យដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានរថយន្តជាច្រើនបានចូលមកធ្វើការត្រួតពិនិត្យបច្ចេកទេសយានយន្តដែលមកពីបណ្តា ខេត្តនានាជាប់ខេត្តសៀមរាប ដោយក្នុងមួយថ្ងៃបានត្រួតពិនិត្យ និង បិទម៉ាញ៉ែត បានចំនួន២០០គ្រឿង ក្នុងមួយថ្ងៃតាមការបញ្ជាក់របស់លោកជួតច័ន្ទតារាអនុប្រធានមន្ទីរសាធារណការនឹងដឹកជញ្ជូនខេត្តនិង ជាក្រុមគណៈកម្មការចម្រុះត្រួតពិនិត្យសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកខេត្តដែលបានចុះធ្វើការត្រួតពិនិត្យកាលពី រាត្រីថ្ងៃទី២៩និង៣០ខែធ្នូឆ្នាំ២០១៥នេះនៅតាមបណ្តាផ្លូវក្នុងក្រុងប្រវត្តិសាស្ត្រសៀមរាប សំខាន់នៅតំបន់ផាប់ស្ទ្រីប ជុំវិញផ្សារចាស់ ដោយបានមានប្រសាសន៍បញ្ជាក់ថា ដែលមានការកកស្ទះដោយសារ
តែអ្នកបើកយាន្តដឹកភ្ញៀវ ហើយនិងរយន្តនាក់ដំណើរតែងតែបើកមកចតរបៀបអាណាធិបតេយ្យនៅតាមផ្លូវសងខាងផ្សារចាស់ដូច្នេះហើយខាងសាធារណះការចុះកំណត់គំនូសផ្លូវអោយច្បាស់ដើម្បីអោយខាងប៉ូលិសសណ្តាប់ងាយស្រួលនិងធ្វើចរាចរណ៏។
ក្នុងនោះដែរបងប្អូនជាប្រជាពលរដ្ឋដែលមានមុខរបររត់ម៉ូតូរ៉ឺម៉ក់កង់បី ដឹកភ្ញៀវបានមានប្រសាសន៍ដោយថ្អូញថ្អែរប្រាប់អ្នកសារព័ត៌មានយើងថា ពួកគាត់លំបាក់នូវពេលដឹងភ្ញៀវមកមើលផ្សារចាស់ម្តងៗពីព្រោះវាស្ទះតែរថយន្តអស់ទាំងនោះតែម្តង ពីព្រោះគេ
ចតគឺគ្មានសណ្តាប់នោះតែម្តង តែពេលនេះគឺខាងសមត្ថកិច្ចបានចុះមកមើលគឺបានស្រទ្បះហើយ៕