សៀមរាប៖ យុវជនបីនាក់ស្លាប់យ៉ាងអាណោចអាធម្មខណៈពួកគេបើកម៉ូតូឌុបគ្នាចេញមកពីរក្នុងព្រៃធ្វើចំការវិញ ហេតុការនេះកើតឡើងកាល ពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ស្ថិតនៅចំនុចខ្នងភ្នំពើងតានាន់ ខាងកើតសាលាឃុំគោកដូងចម្ងាយប្រមាណ ១១គីឡូម៉ែត្រ ស្រុកអង្គរជុំ ខេត្តសៀមរាប។
មន្ត្រីនគរបាលប៉ុស្តិ៍គោកដូងបានដឹងប៉ុន្មានម៉ោងមុននេះបន្តិចថា នេះជាករណីប្លន់យកម៉ូតូ ម៉ាក សេ 125ពណ៌ខ្មៅ សេរី ២០១១ ស្លាកលេខ ប៉ៃលិន 1A 6878 លេខម៉ាស៊ីន ND លេខតួ 125ME8618 ជនសង្ស័យប្រដាប់ដោយពូថៅ កាប់ជនរងគ្រោះ បណ្តាលអោយស្លាប់ចំនួន 3នាក់ 1-ឈ្មោះ មាត យ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ ភូមិគោកត្របែក ឃុំគោកដូង ស្លាប់នៅកន្លែងកើតហេតុ ២ឈ្មោះ ម៉ិច ក្អាត់ ភេទប្រុស អាយុ ១៦ឆ្នាំ ភូមិគោកត្របែក ឃុំគោកដូង 3-ឈ្មោះ អ៊ាំង សូយ ភេទប្រុស អាយុ៨ឆ្នាំ ភូមិគោកដូង ឃុំគោកដូង ស្លាប់នៅមណ្ឌលសុខភាពគោដូង លោកបន្តថាកាសន្និដ្ឋានជុំហ៊ានដំបូង ជនសង្ស័យមានគ្នា ២នាក់បច្ចុប្បន្នសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ ចំណែកសពប្រគល់ឲ្យបងប្អូនធ្វើបុណ្យតាមប្រពៃណី៕
ដោយ អ៊ុំ អឿង អង្គរជុំ