ខេត្តពោធិ៍សាត់៖ បុរសវ័យជិតចូលរណ្ដៅម្នាក់បានចំណាយលុយតែ៦០០០រៀលប៉ុណ្ណោះលូងលោមក្មេងស្រីអាយុ១០ឆ្នាំចាប់រំលោភរហូតបានសម្រេចជាស្ថាពរទាំងបីលើក ទើបបែកការណ៍ ផ្ទុះបណ្ដឹងរបស់ក្រុមគ្រួសារក្មេងរងគ្រោះដល់សមត្ថកិច្ច ដោយគ្រាន់តែទៅហៅជនសង្ស័យមកកាន់ប៉ុស្ត៍នគរបាល មិនទាន់ទាំងសួផងបុរសចំនាស់រូបនោះដឹងខ្លួនសារភាពគ្មានសល់។ ហេតុការណ៍ឃាត់ខ្លួនបុរសចំណាស់នេះបានកើតឡើងកាលពីព្រេកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥ វេលាមោ៉ង៩និង៤៥នាទីព្រឹកស្ថិតក្នុងភួមិសំរោ៉ងពក ឃុំអូតាបោ៉ង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក អ៊ុក សុះ ទើបនឹងសួរនាំជនរងគ្រោះនិងជនចប់នាល្ងាចថ្ងៃចាប់ខ្លួននេះបានប្រាប់ឲ្យអ្នកព័ត៍មានយើងដឹងថា រឿងនេះពិតជាកើតឡើងពិតប្របាកដដោយមិនបាច់ស្រាវជ្រៀវបន្ថែមឡើយទៀតឡើយ ព្រោះចម្លើយសារភាពរបស់ចំនាស់និងពាកបណ្ដឹងក្មេងស្រីរងគ្រោះនោះដូចគ្នាទាំងអស់។ លោក អ៊ុក សុះ បន្តថាគឺ ជនសង្ស័យនោះឈ្មោះ រស់ រ៉េន អាយុ៦៣ ឆ្នាំ រស់នៅភួមិកើតហេតុឃាត់ខ្លួនខាងលើ ។ ឯក្មេងស្រីរងគ្រោះឈ្មោះ ស.ស.ន អាយុ១០ ឆ្នាំ រស់នៅក្បែរផ្ទះជនសង្ស័យក្នុងជាមួយគ្នានិងបុរសចំនាស់នោះ។
លោកមេប៉ុស្ត៍នគរបាលបានព័ត៍នាពីករណីរំលោភដោយស្រង់សំដីជនសង្ស័យនិងជនរងគ្រោះដូចគ្នាទាំងអស់នោះឲ្យដឹងថា៖ ក្នុងអំឡុងខែធ្នូឆ្នាំ២០១៥មិនថ្ងៃ ដោយស្របពេលក្មេងរងគ្រោះនោះទៅលេងក្បែរផ្ទះគាត់ ព្រោះទីនោះស្ងាត់មិនសូវមានមនុស្សចេញចូល ហេីយផ្ទះជនសង្ស័យនេះប្រពន្ធកូនចេញរកសីុអស់ផង បុរសចំនាស់នេះក៍មានឧកាស។ លើកទីមួយនៅមោ៉ង៨ព្រឹកគាត់បានហៅក្មេងស្រីរងគ្រោះឲ្យទៅទិញស្រាឲ្យគាត់ផឹក ដោយឲ្យលុយក្មេងស្រីនោះចំនួន២០០០រៀលចាយផ្សេង ក្មេងនោះក៍ទៅទិញយកមកឲ្យគាត់ បុរសសង្ស័យនេះក៍ចាប់ដឹកដៃក្មេងស្រីនោះទៅគុម្ពចេក រំលោភសម្រេច ដោយបុរសនេះនិយាយគំរាមថាបើប្រាប់គេនិងសម្លាប់នាងចោល។ ស្រាប់តែបាន៣ទៅ៤ថ្ងៃខែធ្នូដដែល បុរស់ចំនាស់នោះរំលោភលើកទីពី ដោយឲ្យលុយក្មេងស្រីលួងលោមដូចករណីទីមួយសម្រេចទៀត ហើយលើកទីបីចុងក្រោយនោះដូចគ្នានិងពេលវេលាតែមួយ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥។
លោកអ៊ុក សុះ បញ្អាក់ថា ក្រោយពីបុរសកនោះរំលោភក្មេងស្រីសម្រេចបីលើកនោះហើយនៅព្រឹកថ្ងៃ៣១ ខែធ្នូ ក្រុមគ្រួសារនិងអ្នកជិតខាងឃើញក្មេងស្រីរងគ្រោះមានសភាពស្លេកស្លាំង និងតែងតែមានលុយចាយមិនដាច់ ក៍សួនាំក្មេងនោះ រូចនាងក៍បានរៀបរាប់ដូចខាលើនោះក៍ផ្ទុកំហឹងពីក្រុមគ្រួសារប្ដឹងដល់សមត្ថកិច្ចយើងចាត់ការ តាមផ្លូវច្បាប់តែម្ដង៕




































