រថយន្ត​និង​ម៉ូតូ​៦៥៥​គ្រឿង​ត្រូវបាន​នគរបាល​ខេត្តបន្ទាយមានជ័យ អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃ​ដំបូង​ឃាត់​អប់រំ​ផាក​ឲ​ពិន័យ​

0

 

បន្ទាយ​មាន​ជ័​យះ​ជា​លទ្ធផល​ក្នុងការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​01​ធ្នូ​2016 របស់​នគរបាល​ចរាច​រ​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ​លើ​បួន​គោលដៅ​តាមផ្លូវ​ជាតិ​បានធ្វើការ​កាក់​ឃាត់​រថយន្ត​និង​ម៉ូតូ​អប់រំ​ផាក់ពិន័យ​បាន​ចំនួន​៦៥៥​គ្រឿង​ល្មើស​និង​ច្បប់​ចរាចរ​បាន​ជាង​ពីរលាន់​រៀល​។​
លោក សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរ​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា​ដោយ​អនុវត្តតាម​ការ​ណែរ​នាំ​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ដោយផ្ទាល់​នៅ​នឹង​គោលដៅ​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​បានកំណត់​អនុវត្ត​នៅ​ថ្ងៃទី​ខែមករា​២០១៥​តាម​ផែនការ​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង​ក៍​ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ខេត្តបន្ទាយមានជ័យ​លោកស្នងការ​បានកំណត់​ដាក់​ការអនុវត្ត​លើ​៤​គោលដៅ​ក្នុងនោះ​មាន​1/​គោលដៅ ផ្លូវ​ទៅ​បាត់ដំបង​(​ត្រង់ចំនុច​ភូមិ​គោក​ទម្លាប់​ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​) 2/ ផ្លូវ​ទៅ​ប៉ោយប៉ែត (​ស្ថិត​ត្រង់ចំនុច​ស្រះ​អិន​តាំ​ភូមិ​សង្កាត់​ទឹកថ្លា ក្រុង​សិ​សោ​ភ័​ណ្ឌ​) 3/ ផ្លូវ​ទៅ​សៀមរាប​(​ត្រង់ចំនុច​ភូមិ​រហាល​ឃុំ​រហាល​ស្រុក​ព្រះនេត្រព្រះ​) 4/ ផ្លូវ​ទៅ​ថ្មពួក​(​ត្រង់ចំនុច​ភូមិ​ឃុំ​រលួស​ស្រុក​ស្វាយចេក​) ។ ជា​លទ្ធផល​នគរបាល​បាន កត់ត្រា​អង្កេត​ឃើញ​មាន​ម៉ូតូ​ឆ្លងកាត់​1210​គ្រឿង /​រថយន្ត​1450​គ្រឿង​ដែល​ឆ្លង​កាត​កន្លែង​ទាំង​4​គោលដៅ អប់រំ​ម៉ូតូ​បាន​620​គ្រឿង​អប់រំ​ធ្វើ​កិច្ចសន្យា​រថយន្ត​នៅ​និង​កន្លែង​បាន​35​គ្រឿង​ថែមទាំង​អប់រំ​ដល់​ប្រើប្រាស់​ម​ធ្យោ​យ​បាយ​គ្រប់​ប្រភេទ​អោយទៅ​បំពេញ​ឯកសារ​ដែល​ខ្វះខាត​ហើយ​ធ្វើការ​ផាកពិន័យ​រថយន្ត​បាន 46​គ្រឿង ក្នុងនោះ​ល្មើស​មិន​ពាក់​ខ្សែក្រវ៉ាត់ 42​គ្រឿង រថយន្ត​ធំ 4​គ្រឿង​សំបក​កង់​សឹក​រិច​រិល 1​គ្រឿង​កែឆ្នៃ​ខុស​លក្ខ​ណះ​បច្ចេកទេស 1​គ្រឿង ដឹកទំនិញ​សំពីងសំពោង 3​គ្រឿង ។ ផាកពិន័យ​ម៉ូតូ​បាន​72​គ្រឿង​ក្នង​នោះ ម៉ូតូ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព 34​គ្រឿង មិន​ដាក់​កញ្ចក់​មើល​ក្រោយ 26​គ្រឿង តាំង​ភ្លើង​និង​ភ្លើង​សញ្ញា​មិន​ត្រឹមត្រូវ 8​គ្រឿង ម៉ូតូ​មិន​ពាក់​ផ្លាកលេខ​4​គ្រឿង​។​សម្រាប់​ការផាកពិន័យ​គិ​ក​ជា​ទឺ​ក​ប្រាក់​បាន​សរុប 2495000 រៀល ។
ក្នុងការ​អនុវត្ត​នេះ​គ្រប់​គោលដៅ​សុទ្ធ​តែមាន​ស្នងការរង​មួយរូប​ដឹកនាំ​ហើយ​សហការ​ជាមួយ​កំលាំង​អធិការ​នៅ​ជិត​គោលដៅ​។​ដោយឡែក​នៅ​គោលដៅ​ទឹកថ្លា​លោកស្នងការ​បាន​ចះ​ុ​ផ្ទាល់​បាន​ណែនាំ​ដល់​អ្នកធ្វើដំណើរ​និង​អ្នកបើក​យានយន្ត​ទាំងអស់​អោយ​គោរព​ច្បាប់​ចរាចរ​និង​បាន​បំពាក់​ចំណាំង​ផ្លា​ត់ដល់​គោយន្ត​កន្ត្រៃ​យ​។​`