ភ្នំពេញ ៖ ព្រឹត្តការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យញញើតមួយបានកើតឡើងដោយសារ តែបុរសម្នាក់មិន ស្គាល់អត្តសញ្ញាណបានបើកបររថយន្តកូរ៉ូឡា មួយគ្រឿង ក្នុងល្បឿនលឿនជ្រុលបុករះខ្ទេចម៉ូតូស្មាស មួយគ្រឿង ហើយបន្តបើករត់គេចខ្លួនជ្រុលបុករ៉ឺម៉កកង់បីមួយគ្រឿងទៀតបណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រងាង រងរបួសមនុស្ស ចំនួន៤ រួចរថយន្តនៅមិនទាន់អស់ល្បឿនជ្រុលបុករះរថយន្តរេហ្វ័រមួយគ្រឿងកំពុងបើកបរពីមុខពេញទំហឹង គៀបជាប់គ្នារងការខូចខាត កាលពីវេលាម៉ោង ២១ នឹង ៤០ នាទីយប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៤ ស្ថិតតាមបណ្តោយផ្លូវលេខ ២៧១ ខាងក្រោយស្ពាន
អាកាសក្បាលថ្នល់ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន ។ យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបាននិយាយរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេល កើតហេតុរថយន្តកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2L-3877 បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿលុះមកដល់ចំណុចច្រមោះ
ជ្រួលក្បាលថ្នល់បានជ្រុលបុកម៉ូតូស្មាស់ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1D-7666 បើកដោយនារីម្នាក់បណ្ដាលឲ្យម៉ូតូខ្ទប់ជាមួយនិងបង្គោលស្លាកសញ្ញាពុះចែកទ្រួងផ្លូវបាក់អស់១ដើមហើយរថយន្តបានព្យាយាមបើករត់បានប្រហែលជា៣០ម៉ែត្រក៏បន្តបុករ៉ឺម៉កកង់បីក្រឡាប់ផ្ងារជើងច្រងាងរថយន្តនៅមិនទាន់ឈប់ហើយបានជ្រុកបុករថយន្តមួយគ្រឿងទៀតដែល
ធ្វើដំណើរស្រប់គ្នាបណ្ដាលឲ្យរងការខូចខាតហើយរថយន្តបង្កនៅមិនទាន់អស់ចិត្តក្នុងការបើករត់គេចខ្លួនក៏ជ្រុលបុកឃឿនផ្លូវនៅខាងក្រោមស្ពានអាកាសក្បាល់ថ្មលជាប់ទៅមុខលែងរួចតែម្តង។ ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ខណ្ឌចំការមន នឹងនគរបាលជំនាញបានចុះទៅដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងស្ទួចរថយន្តបង្ករួមទាំងម៉ូតូនិងរ៉ឺម៉ក
កង់បី នឹងរថយន្តរេហ្វ័រ យកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានាពេលក្រោយ ។ សមត្ថកិច្ចបានបង្ហើបថា អ្នកបើកបររថយន្តបង្កហេតុខាងលើនេះគឺទំនងស្រវឹងស្រាខ្លាំងពេក បានជាបើកបររថយន្តល្បឿនលឿនបុករះ គេឯងបែបនេះ៕