ខេត្តស្វាយរៀង៖ លោកជំទាវបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៣៧ ទិវាជ័យជម្នះ ៧មករា ( ៧មករា ១៩៧៩ – ៧មករា ២០១៦ ) នៅសាលាខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ព្រមទាំងមានការចូលរួមពីសំណាក់លោកឧត្តមជៀងអំអភិបាលខេត្តស្វាយរៀងព្រមទាំងមន្ត្រីរាជការក្រោមឪវាទនិងប្រជាពលរដ្ឋមន្ត្រីចូលនិវត្តជាង៤០០០ពាន់នាក់ផងដែរ។ មានប្រសាសន៏សំណេះសំណាលក្នុងឪកាសនោះលោកជំទាវបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា
ព្រឹទ្ធសភា និង អធិការកិច្ចក៏បានធ្វើការពាំនាំផ្ដាំផ្ញើរនៅការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលជានិច្ចជាកាលតែងតែនឹករលឺកដល់បងប្អូនជនរួមជាតិទាំងអស់ក្នុងឪកាសរំលឹកខួបអនុស្សាវរីយ៍
លើកទី៣៧ ទិវាជ័យជម្នះ ៧មករា ( ៧មករា ១៩៧៩ – ៧មករា ២០១៦ )ដែលជាថ្ងៃកំណើតទី២របស់យើងជាពិសេសក្នុងឆ្នាំថ្មី២០១៦នេះ។
លោកជំទាវបណ្ឌិតម៉ែន សំអន បានបន្តទៀតថាក្នុងរយះពេល៣៧ឆ្នាំកន្លងទៅផ្ដើមចេញពីជ័យជំនះ៧មករាប្រជាជនកម្ពុជាបានសំរេចនូវការផ្លាស់ប្ដូរសង្គមយ៉ាងធំធេងដែលគ្មានអ្នកណាអាចនឹកស្មានដល់។ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពួជសាសន៏ពីសមភូមិនៃសង្គ្រាមដ៏រាំរៃការ់បាក់បែកជាតិការបែងចែកទឹកដីក្លាយជាប្រជាតិមួយដ៏មានសុខសន្តិភាព សេរីភាពឯកភាព ស្ថិរភាព និងការអភិវឌ្ឃន៏លើគ្រប់វិស័យធ្វើអោយជីវភាពប្រជាជនត្រូវបានលើកកំពស់ឥតឈប់ឈរ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយះពេល៥០០ឆ្នាំមកនេះបន្ទាប់ពីសម័យអង្គរដ៏រុងរឿងដែលប្រជាជនកម្ពុជាទទួលបានសន្តិភាពពេញលេញមានការឯកភាពជាតិឯកភាពទឹកដីនិងកំពុងរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញតែមួយ។
លោកជំទាវបណ្ឌិតម៉ែន សំអនបានបញ្ជាក់ថាគ្មានជនណាឬមជ្ឈដ្ឋានណាអាចមកបដិសេធឬមួលបង្កាច់បានឡើយ(បើគ្មានរដ្ឋប្រហាថ្ងៃទី១៨មិនាឆ្នាំ១៩៧០ក៏គ្មានរបបប្រល័យពួជសាសន៏ប៉ុលពត)ហើយបើគ្មានរបបប្រល័យពួជសាសន៏ប៉ុលពតក៏គ្មានថ្ងៃ៧មករា បើគ្មានថ្ងៃ៧មករាគឺគ្មានអ្វីៗថ្ងៃនេះឡើយ។នៅក្នុងពិធីនោះដែរក៏មានរបាំជូនពរនិងរបាំព្រាបសរព្រមទាំងបង្ហោះប៉ោងៗនិងចែកអំណោយជាវត្ថុអនុស្សាវរីយ៏ជូនដល់មន្ត្រីចូលនិវត្តផងដែរ៕