បន្ទាយមានជ័យ៖ខួបអនុស្សាវរីយ៍លើកទី៣៧ទិវាជ័យជំនះ៧មករា១៩៧៩_៧មករា២០១៦ត្រូវបានប្រារពធ្វើឡើងនៅបរិវេណសាលាស្រុកថ្មពួកខេត្តបន្ទាយមានជ័យត្រូវបានមហាជនជាមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធប្រជាពលរដ្ឋសិស្សានុសិស្ស៦១៣នាក់ចូលរួម។ពិធីនេះប្រព្រឹកទៅក្រោមការចូលរួមពីសំណាក់លោក អ៊ុង អឿន ប្រធានគណះបក្សប្រជាជនខេត្តនិងជាប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យលោក លី សារី អភិបាលរងខេត្ត លោក ជំទាវ នួន សោភ័ណ។លោក ប្លែក វ៉ារី អភិបាលស្រុក ថ្មពួកបានអានសន្ទរកថាសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងពិធីខួបលើកទី៣៧នៃទិវាជ័យជំនះ៧មករា។
លោក អ៊ុង អឿន ប្រធានគណះបក្សប្រជាជនខេត្តនិងជាប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានលើកឡើងថាប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យា៉ងក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនោះជាមួយនិងការអភិវឌ្ឍន៍ប្រទេសទាំងមូលប្រកបដោយសុខសន្តិភាពស្ថេភាពពេញលេងហើយលេចមុខលើឆាកអន្តរជាតិ។
លោកបានអោយដឹងទៀតថាជាមួយនិងសន្តិភាពរីកចំរើននេះក៍បានរំលឹកនៅប្រវត្តិវេទនាក្នុងរបបបីឆ្នាំប្រាំបីខែដែលពលរដ្ឋរស់នៅក្រោមការកាប់សម្លាប់ គ្មានសាសនា បង្អត់អាហារ។តែដោយសារបានគុណបុណ្យថ្ងៃ៧មករាបានធ្វើអោយប្រជាពលរដ្ឋ ប្រទេសជាតិ រស់ឡើងវិញ។៧មករា១៩៧៩នេះហើយជាកំណើតទីពីរបស់យើងទាំងអស់គ្នាដូចនេះយើងមិនត្រូវភ្លេចថ្ងៃនេះឡើយជាពិសេសគណបក្សប្រជាជនដែលបានតស៊ូតាំងពីអតីតរហូតដល់បច្ចុប្បន្នមានអ្វីៗគ្រប់វែបយ៉ាង។ក្រោយពីចប់កម្មវិធីសមាជិកចូលរួមទាំងអស់បានហូបអាហារជុំគ្នាយ៉ាងសប្បាយរីករាយ៕