រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ស្នើសុំ​សមត្ថកិច្ច​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​សម្រប​ស​ម្រូ​ល​ដល់​ភ្ញៀវ​ចេញចូល​

0

បន្ទាយមានជ័យ ៖ ឯកឧត្តម ថោង ខុន រដ្ឋ​ម​ន្រី្ត​ក្រសួងទេសចរណ៍ កិច្ចប្រជុំ​ជាមួយនិង​នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ​ផល អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍​ជាមួយនិង​សមត្ថកិច្ច​គណៈកម្មការ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​០៣ មករា ២០១៦ បានស្នើ​ដល់​អាជ្ញាធរ​IMG_5368ដែនដី និង​សមត្ថកិច្ច​ច្រកទ្វារ ធ្វើយ៉ាងណា​សម្របសម្រួល​ដល់​ការចេញ​ចូលដល់​ភ្ញៀវ​ទេសចរណ៍​លើ​សេវា​អោយបាន​ងាយស្រួល ។
​ការលើកឡើង​ដូច្នេះ បន្ទាប់ពី​លោក​បាន​ចុះ​ពិនិត្យ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​ស្រប​នឹង​ការថយចុះ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ដែល​ចូលមក​តាម​ច្រកទ្វា​អន្តរជាតិ​ប៉ោយប៉ែត ។​
​លោក​បាន​បន្ត​អោយដឹងទៀតថា ទូទាំងប្រទេស​ក្នុង​រយៈពេល​១០​ខែ ដើមឆ្នាំ​២០១៥ ចំនួន​ភ្ញៀវ​ទេសចរណ៍​ចំនួន​៣,៧៥៥,៧៩២​នាក់ កើនឡើង​៤,៦% ក្នុងនោះ​មាន​តាម​ផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក ។ ដោយឡែក​សម្រាប់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជា​ច្រកទ្វារ​មួយ​យ៉ាងសំខាន់ ទាំង​នយោបាយ សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ រក្សាបាន​ស្ថានភាព​ល្អប្រសើរ ទោះបីជា​ពិភពលោក​ផ្ទុក​ជំងឺ​អេ​បូ​ឡា ជំងឺ​ផ្លូវដង្ហើម ការផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក ភារ​វក​ម្ម​នៅ​ទីក្រុង​ប៉ារីស​ដោយ​ពួក​ISIS ក្តី​ភ្ញៀវ​ទេសចរណ៍​ឆ្លងកាត់​ធម្មតា តែ​ក្នុង​ឆ្នាំ​២០១៥​កន្លងទៅនេះ​ភ្ញៀវ​ទេសចរណ៍​ឆ្លងកាត់​មាន​ចំនួន​៣៩១,៧៤៩​នាក់ មាន​១១២​សញ្ញា​ត ថយចុះ -១៣,៨១% ។
​ជាមួយនិង​ការថយចុះ​ក៏ដូចជា ដើម្បី​ចូលរួម​ប្រណាំង​ទីក្រុង​ស្អាត លោក​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ច្រកទ្វារ​យកចិត្តទុកដាក់ រៀបចំ​ច្រកចេញ​ពេល​ភ្ញៀវ​ឈរ​បន្តកន្ទុយ​គ្នា ដើម្បី​ទទួល​ការបោះ​ត្រា​ពី​សមត​ត្ថ​កិច្ច ដោយ​បំពាក់​ម៉ាស៊ីនត្រជាក់ ឬ​កង្ហា​បន្ថែម ជៀសវាង​ភាព​ស្អុះស្អាប់ និង​ស្នើ​អាជ្ញាធរ​ក្រុង​សង្កាត់ រៀបចំ​រង្វង់​បន្ថែមទៀត ។ យកចិត្តទុកដាក់​រៀប​ចំ​អោយបាន​ស្អាត​សមរម្យ ប​ញ្ជូ​ល​ព័​ត៍​មាន​ពិសេស​បន្ទុប់ទឹក​សម្រាប់​ភ្ញៀវ​ទេសចរណ៍ ទៅ​ថ្ងៃ​ខាងមុខ នឹងមាន​ផ្លូ​ល​រថភ្លើង​រត់ ពី​បាងកក ប៉ោយប៉ែត ភ្នំពេញ ដែល​ទាមទា​អោយមាន​ការធ្វើ​សេវាកម្ម និង​កន្លែងធ្វើការ​សម​រម្យ​បន្ថែមទៀត ៕IMG_5370