ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១យប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងលើកំណាត់ផ្លូវចូលទៅកាន់ទំនប់ថ្មី ស្ថិតនៅភូមិទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ដោយម៉ូតូជិះលឿនដល់ផ្លូវកោងមិនប្រយ័ត្នធ្លាក់ចូលស្នាមភ្លោះ បណ្តាលឲ្យបាក់កស្លាប់ចំនួន២នាក់នៅនឹងកន្លែងកើតហេតុ។សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ១ឈ្មោះទូច ប្រុស ភេទអាយុ២៩ឆ្នាំរស់នៅភូមិនិគមក្រោម ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយ១ម្នាក់ទៀត ប្រុសអាយុប្រហែល២០ឆ្នាំ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បើកម៉ូតូម៉ាកហុងដាឌ្រីម សេរី២០០៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១B០៤៩៩ ហើយករណីនេះ សមត្ថកិច្ចទទួលព័ត៍មាន បានម៉ោង៧ព្រឹក ដោយភូមិសាស្ត្រ ស្ងាត់ពេក និងដាច់ស្រយាលពីទីប្រជុំជន។បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍ និងជំនាញអធិការនគរបាលស្រុក កំពុងធ្វើកំណត់ហេតុ៕