ខេត្តសៀមរាប៖ អាវុធហត្ថខេត្តបានចុះប្រតិបត្តិដឹកនាំដោយលោកអនុសេនីយ៍ធាវ ច័ន្ទតារានាយការិយាល័យ កងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយ កំលាំងអន្តរាគមន៍ចល័តពិសេស របស់កងរាជអាវុធហត្ថខេត្ត ចុះព័ទ្ធចាប់ មុខសញ្ញាចែកចាយប្រើប្រាស់ គ្រឿងញៀន យ៉ាងសកម្ម ,ចោរកម្ម និង លួចរហូតឈានដល់ឃាត់បានជនសង្ស័យចំនួន៤នាក់និងវត្ថុតាង នាំយកមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីសួរនាំ បើតាមការបញ្ជាក់របស់សមត្ថកិច្ច ។
ការចុះប្រតិបត្តិការបង្ក្រាបរហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ៤នាក់ធ្វើឡើងនៅវេលា ម៉ោងប្រមាណជា ២២ និង ០០នាទី ថ្ងៃទី ២ មករា ២០១៦ កំលាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការចុះបង្ក្រាបទីតាំងជួញដូរចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មមួយកន្លែងនៅម្តុំវត្តចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ជិតសាលាទៀ បាញ់។
លោកអនុសេនីយ៍ធាវ ច័ន្ទតារានាយការិយាល័យកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តបានធ្វើការឃាត់ខ្លួនបាន ៤នាក់ រួមនិងវត្ថុតាងមាន៖ ដាវសាំម៉ូរ៉ៃចំនួន ៥ដើម ,ស្នារតេស ១ដើម, កាំបិត ២ដើម,ទូរស័ព្ទចំនួន៥គ្រឿង,ថ្នាំ ២កញ្ចប់ ព្រមទាំងឧបករណ៍វិចខ្ចប់សំរាប់លក់និងប្រើប្រាស់មួយចំនួនធំ។លោកបន្តថា៖ទីតាំងខាងលើនេះត្រូវបានជនសង្ស័យធ្វើសកម្មភាពយូរមក ហើយនិងមានការបង្ក្រាបជាច្រើនដងដែរ ប៉ុន្តែហាក់ដូចជា ចេះតែកើតឡើងវិញ ដដែលជាដដែល ដោយកិច្ចប្រតិបត្តិការបង្ក្រាបម្តងៗប្រឈមនិងគ្រោះថ្នាក់ណាស់ ដោយសាតែក្រុមនេះ មានការតតាំងជាមួយសមត្ថកិច្ចដោយប្រើប្រាស់ដាវ ស្នារតេស និងកាំបិតជាអាវុធក្នុងការតតាំងផងដែរ។លោកបានបញ្ជាក់ទៀតថា គ្រឿងញៀនទាំងនេះភាគច្រើនពួកគេតែងតែយកទៅលាក់នៅក្នុងព្រៃដើម្បីបំបិតបំបាំងភ្នែកសមត្ថកិច្ច។លោកបញ្ជាក់បន្ថែមទៀតថា៖ ក្រុមនេះ ជាក្រុមដែលតែងតែតដៃជាមួយសមត្ថកិច្ច ទើបអាវុធហត្ថខេត្តបានប្រើប្រាស់កំលាំងពិសេស ក្នុងនោះគឺ ដឹកនាំដោយកំលាំងប្រឆាំងគ្រឿងញៀន កំលាំងអន្តរាគមន៍ចល័តពិសេស របស់កងរាជអាវុធហត្ថខេត្ត ចុះព័ទ្ធចាប់ដោយក្នុងនោះ ពួកនេះ សុទ្ធសឹងតែជាមុខសញ្ញាចែកចាយប្រើប្រាសយ៉ាងសកម្ម ,ចោរកម្ម និង លួចទៀតផងនេះបើតាមការបញ្ជាក់របស់សមត្ថកិច្ច ។ក្រោយពីធ្វើការបង្ក្រាបនិងសួរនាំរួចមកកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបានធ្វើការកសាងសំណុំរឿងបញ្ជូនទាំងជនសង្ស័យខាងលើ រួមទាំងវត្ថុតាងទៅតុលាការនៅថ្ងៃទី០២ខែមករាឆ្នាំ២០១៦ ដើម្បីចាត់ការតាមនិតិវិធី៕