អណ្តូងទឹក​ស្អាត​ចំនួន​៥៧​អណ្តូង​ជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា បានប្រគល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅក្នុង​ក្រុង​១​និង​ស្រុក​៤

0

​ខេត្តកំពង់ឆ្នាំង​៖ សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះបរមរាជវាំង និង​ជា​អនុ​ប្រ ធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថៃ្ង​ទី​០២២ ខែមករា ឆ្នាំ​២០១៦​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​អណ្តូង​ទឹកស្អាត​ចំនួន​៥៧​អណ្តូង ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុងស្រុក​៤​និង​ក្រុង​១​របស់​ខេត្តកំពង់ឆ្នាំង​។​
​នៅក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទូទៅ​អម​ក្រសួងព្រះបរមរាជវាំង​,​លោកជំទាវ ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១​កាកបាទ​ក្រ​
​ហម​កម្ពុជា ឯក​ឧ​ត្ត ម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សាខា​កាក បាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​និង​ជា​អនុប្រធាន​កិត្តិយស​គណៈ​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​, ឯកឧត្តម អ៊ុន​សំអុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ឯកឧត្តម លោកជំទាវ ក្រសួងព្រះបរមរាជវាំង កាកបាទក្រហមកម្ពុជា​ប្រធាន​អង្គភាព​ជុំវិញ ខេត្ត​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ជា​ដែល​មក​ទទួល​អណ្តូង​យ៉ាងច្រើន​កុះករ​។​
​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​អោយដឹងថា​៖ ការប្រគល់​អណ្តូងទឹក​ស្អាត​ចំនួន​៥៧​អណ្ត​ង​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទ​ក​ម្ព​ជា​ជូន​ប្រជា ព ល​រដ្ឋ​ប្រើប្រាស់​នៅ​ថៃ្ង​នេះ​មាន​ចំនួន​៣​ទីតាំង គឺ​ទី​តាំងទី​១​នៅ​ភូមិ​កែ​ឡា​ត ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ អ្នកទទួល​អណ្តូង​១៥​នាក់​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ,​ទីតាំង​ទី​២​នៅ​ភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង អ្នកទទួល​អណ្តូង​មាន​ចំនួន​៦​នាក់ , ទីតាំង​ទី​៣​នៅ​ភូមិ​ត្រពាំង​បូ​ន ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ប្រជាពលរដ្ឋ ទទួល​អណ្តូង​មាន​ចំនួន​១២​នាក់ អ្នកទទួល​អណ្តូង​ស្រុក​កំពង់ត្រឡាច​ចំនួន​៩​នាក់ ។​
​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន តាងនាម​អោយ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ទទួល​អណ្តូង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ជានិច្ចកាល​សម្តេច​តែងតែ​ជួយ​ដោះស្រាយ​ការលំបាក​ជូន​ប្រជាពលរដ្ឋ​ជានិច្ច​។​
​ ​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ព្រះបរមរាជវាំង និង​ជា​អនុប្រធាន​អចិ ន្ត្រៃ​យ៍​នៃ​គណៈកម្មាធិការ​កណ្តាល​កាកបាទក្រហមកម្ពុជា បាន​ពាំ​នាំនូវ​ព្រះរាជ​បណ្តាំ​សាកសួរ​សុខទុក្ខ​ពី​ព្រះករុណា​ជីវិត​តម្កល់​លើ​ត្បូង និង​សម្តេចម៉ែ ដល់​ប្រជារាស្ត្រ​ដែលជា​កូនចៅ​ចៅទួត​របស់​ព្រះអង្គ​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​នេះ និង​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង​ទាំងមូល​ដោយ​ក្តី​នឹករលឹក​ពី​ព្រះអង្គ​ជានិច្ច​។​សម្តេចចៅហ្វា​វាំង​ក៏បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធាន​កាកបាទក្រហមកម្ពុជា​ថា​៖​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​និង​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​អគ្គីភ័យ​ខ្យល់ព្យុះ ទឹកជំនន់ រន្ទះបាញ់ លង់ទឹក ចាស់ជរា​គ្មាន​ទីពឹង គ្រួសារ​ទីទាល់ក្រ អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ដោយ​ឧប្បទ្ទវហេតុ​ផ្សេងៗ​ដោយ​មិន​ប្រកាន់ពូជសាសន៍​និង​និន្នាការ​នយោបាយ​ឡើយ​។​
​ ​សម្តេចចៅហ្វា​វាំង គង់ សំអុល ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ក្រុង​ទាំង​៥​ដែល​បាន​ចូលរួម​និង​បានទទួល​អំណោយ​អណ្តូង ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាក បាទ​ក្រហម​កម្ពុជា សូម​រួម​សាមគ្គី​គ្នា​ប្រើប្រាស់​ជា​សម្បត្តិ​សាធារណៈ អោយបាន​យូរអង្វែង​និង​ថែរក្សា​អោយបាន​ល្អ​ទុកអោយ​កូនចៅ​ជំនាន់​ក្រោយ​បាន​ប្រើប្រាស់​បន្តទៅ​ថៃ្ង​អនាគត​ទៀត​។​
​ ​លោក ប្រាក់ សោភ័ណ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេ​ត្ត្ត​កំពង់ឆ្នាំង បានអោយដឹងថា​៖ ប្រជាពលរដ្ឋ​ដែល​បានទទួល​អំណោយ​មនុស្សធម៌ ពី​កាកបាទក្រហម​សរុប​ទាំង​៣​ទីតាំង មាន​ចំនួន​១០២​គ្រួសារ ដែល​ក្នុង​មួយៗ​គ្រួសារៗ​ទទួលបាន អង្ករ ៣០​គីឡូក្រាម , មី 0១​កេស , ត្រីខ ១០​កំ ប៉ុង , ឃី​ត​មួយកញ្ចប់​មាន (​មុង 0១, ភួយ 0១, ក្រមា​០១, សារុង ០១) និង​ថវិកា​២​ម៉ឺន​រៀល ចំណែក​យុវជន​កាកបាទក្រហម​កម្ពុជា​ចំនួន​៣០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​២​ម៉ឺន​រៀល ៕១