ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋក្នុងស្រុកសាលាក្រៅ បានធ្វើការរិៈគន់ទៅលើមន្ត្រីប៉េអិមស្រុកម្នាក់ ដែលមិនស្គាល់ឈ្មោះនិងជាអ្នកអនុវត្តន៏ច្បាប់ បានវាយទៅលើប្រជាពលរដ្ឋម្នាក់ ខណៈពេលរូបគាត់ជិៈម៉ូតូលឿនវ៉ា(ជែង)មន្ត្រីប៉េអិមនោះ ក្នុងពេលធ្វើដំណើរស្របទឹសគ្នា ។ដែលហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទូលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាក្រៅ ខេត្តប៉ៃលិន ។
ប្រជាពលរដ្ឋដែលត្រួវមន្ត្រីប៉េអិមស្រុកវាយមានឈ្មោះ ហឿន ត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករ រស់នៅភូមិទូលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រួវប៉េអិមវាយក្បាលរងរបួសស្រាល ។ ចំណែកជនសង្ស័យជាមន្ត្រីប៉េអិមស្នាក់នៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកសាលាក្រៅ មិនត្រួវបានគេស្គាល់អត្តសញ្ញាណនោះទេ បច្ចុប្បន្នស្នាក់នៅទីបញ្ជាការកងរាជអាវុធហត្ថស្រុកក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកស្រី ជ័យ សម្ផស្ស អាយុ៤៣ឆ្នាំត្រួវជាម្តាយជនរងគ្រោះ បានរៀបរាប់ឲ្យកម្ពុជាថ្មីដឹងថា៖ដំបូងឡើយរូបគាត់បានយកបាយសម្លទៅឲ្យកូនគាត់ ដែលជាជនរងគ្រោះ ដែលធ្វើការសំណង់នៅសាលាស្រុកសាលាក្រៅ ព្រោះដល់ម៉ោងសម្រាកពីការងារ ពេលនោះរូបគាត់ភ្លេចយកទឹកមកជាមួយក៏ប្រើកូនរបស់គាត់ដែលជនរងគ្រោះ ឲ្យទៅយកនៅផ្ទះ ។ ស្របពេលកូនរបស់គាត់ធ្វើដំណើរដល់មុខក្លោងទ្វាមណ្ទលសុខភាពភ្នំស្ពង់ស្រាប់តែមានមន្ត្រីប៉េអិមម្នាក់មិនស្គាល់ឈ្មោះហៅឲ្យឈប់ម៉ូតូ ពេលនោះកូនគាត់បានឈប់តាមបញ្ជា ស្រាប់តែមន្ត្រីប៉េអិមម្នាក់នោះវ៉ៃក្បាលកូនរបស់គាត់មួយដៃ ដោយមិនដឹងថាកូនរបស់គាត់ខុសរឿងអ្វីនោះទេ ។ លោកស្រី បានរៀបរាប់បន្តថា៖ ដោយបានសម្តីកូនគាត់រៀបរាប់ប្រាប់ រូបគាត់ក៏ទៅប្រាប់មេភូមិ ចៅហ្វាយស្រុក និងទៅសាកសួរនៅទីបញ្ជាការដ្ឋានអាវុធហត្ថស្រុក ពេលនោះមេប៉េអិមឈ្មោះ កង សាមឿន ជាមេបញ្ជាការស្តីទីកងរាជអាវុធហត្ថស្រុកសាលាក្រៅ បានប្រើពាក្យមិនសមរម្យចំពោះរូបគាត់ថែមទាំងវ៉ៃគ្រែ និងតុ ដើម្បីបញ្ឈឺចិត្តគាត់ទៀតផង ។ លោកស្រីរៀបរាប់បន្តទៀតថា៖ដោយចង់ដឹងពីមូលហេតុថាកូនរបស់គាត់ខុសអ្វីនោះ រូបគាត់បានសួរទៅមេប៉េអិមនោះថា តើកូនគាត់ខុសអ្វី បានជាទៅវ៉ៃក្បាលកូនគាត់ដូច្នោះ? ពេលនោះមេប៉េអិមឈ្មោះ កង សាមឿន និយាយថាកូនរបស់គាត់ដែលជាជនរងគ្រោះជិៈម៉ូតូលឿនវ៉ាជែងកូនចៅរបស់គេ ដូច្នោះវ៉ៃដើម្បីអប់រំតែប៉ុណ្ណោះ ។
ពាក់ព័ន្ធករណីខាងលើលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឲ្យដឹងថា៖ ករណីមន្ត្រីប៉េអិមវ៉ៃប្រជាពលរដ្ឋពិតជាមានមែន តែលោកបានរាយការណ៏ទៅលើឲ្យដឹងរួចរាល់ហើយ ព្រមទាំងកោះហៅមន្ត្រីប៉េអិមនោះមកធ្វើការអប់រំ កុំឲ្យវ៉ៃប្រជាពលរដ្ឋមិនដឹងមូលហេតុដូច្នោះទៀត ព្រមទាំងធ្វើការសុំទោសម្តាយជនរងគ្រោះផងដែរ ។
ចំណែកលោក កង សាមឿន មេបញ្ជាការស្តីទីកងរាជអាវុធហត្ថស្រុកសាលាក្រៅ បានឲ្យដឹងតាមទូរស័ព្ទកាលពីព្រលប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ថា៖ រឿងហេតុខាងលើពិតជាមានមែន ប៉ុន្តែលោកបានធ្វើការសុំទោសចំពោះភាគីជនរងគ្រោះហើយដែរ នេះដោយសារលោកមិនបានអប់រំកូនចៅឲ្យបានល្អ បានជាធ្វើទង្វើខុសឆ្គងដូច្នោះ តែលោកបញ្ជាក់ថា ជនរងគ្រោះដែលត្រួវមន្ត្រីលោកវ៉ៃក្បាលជាមនុស្សរឹងទទឹងចេះស្តាប់នរណាទេនៅក្នុងភូមិ, សូម្បីតែប៉ូលីស ទាហាន ក៏ចងចាប់ជនរងគ្រោះដែរ ។ នៅពេលអ្នកយកព័ត៌មានកម្ពុជាថ្មីប្រចាំខេត្តប៉ៃលិន សួរពីសំដីដែលនិយាយថាសូម្បីតែប៉ូលីស ទាហាន ក៏ចងចាប់ជនរងគ្រោះមកពីមូលហេតុអ្វីដែរនោះ លោកឆ្លើយថា៖មកពីជនរងគ្រោះជាមនុស្សរឹងទទឹង ជិៈម៉ូតូលឿនវ៉ាគេវ៉ាឯង ព្រមទាំងមានសំលេងខ្លាំងនិយាយស្តាប់គ្នាមិនបាន ។
ចំពោះករណីខាងលើនេះដែរ លោក ពេជ្រ សំបូរ ប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថភាពសាធារណៈសាលាខេត្តបៃលិន បានមានប្រសាសន៏ថា៖ ករណីនេះយើងអាចនិយាយបានថាជាការខ្វះនូវក្រមសីលធម៌វិជ្ជាជីវៈជាសមត្ថកិច្ច ប្រសិនបើជនណាម្នាក់ខុសអ្វីមួយយើងត្រួវកោះហៅជននោះទៅអប់រំ ឬនែនាំកុំឲ្យប្រព្រិត្តនូវទង្វើដែលបានខុសកន្លងមក ។ លោកបន្តថា៖ យើងជាសមត្ថកិច្ចមិនត្រួវប្រើនូវអំពើហិង្សាណាមួយចំពោះជនដែលប្រព្រត្តិខុស នៅទីសាធារណៈនោះទេ យើងត្រួវតែធ្វើការអប់រំឬហៅមាតាបិតាជននោះមកយកទៅអប់រំនៅផ្ទះបន្ថែមទៀត ដើម្បីពួកគេប្រព្រត្តិនូវទង្វើល្អវិញ ៕