ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ មានករណីលួចឆ្កែដោយប្រើម៉ូតូនិងច្រមមាត់ឆ្កែ នៅចំណុចស្ពានចុងភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ឈ្មោះនឿម ហៃ ភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិព្រះប្រឡាយ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានទាក់ឆ្កែ របស់ប្រជាពលរដ្ឋឈ្មោះសោម ផល្លា ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ហើយជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ឃុំទំនប់ដាច់ ឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលទំនប់ដាច់ដើម្បីសាកសួរ។សមត្ថកិច្ចប៉ុលិស ប៉ុស្តិ៍ទំនប់ដាច់ បានអោយដឹងថា ជារៀងរាល់យប់តែងតែមានជនសង្ស័យ ដើរលួចនេះ ដើរលួចនោះ មិនដែលខាន ទើបនៅយប់នេះសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ យើងពួនស្ទាក់ចាំ ចាប់តែម្តង ទើបឃើញជនសង្ស័យ ខាងលើកំពុងធ្វើសកម្មភាពជិះម៉ូតូ ប្រើច្រម លួចទាក់ឆ្កែរបស់ប្រជាពលរដ្ឋ ហើយសមត្ថកិច្ចយើងក៏ចាប់ឃាត់ខ្លួនតែម្តង។នៅពេលបច្ចុប្បន្ន សមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលស្រុកត្រពាំងប្រាសាទ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕