ខេត្តឧត្តរមានជ័យ ៖ពលរដ្ឋខ្មែរម្នាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញកាលពីវេលា១២និង៣០នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ តាមច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោយពីពលរដ្ឋរូបនេះជាប់ពន្ធនាគាអស់រយះពេលជាង១ឆ្នាំ នៅប្រទេសថៃ។នគរបាលអន្តោប្រវេសន៍ច្រកជាំសាង៉ាំ បានឲ្យដឹងថា ពលរដ្ឋដែលថៃចាប់បញ្ជូនមកស្រុកកំណើតវិញមានឈ្មោះ យុទ្ធឆៃ ឃា ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។សមត្ថកិច្ចច្រកទ្វារខាងលើបានបញ្ជាក់ថា ពលរដ្ឋខ្មែររូបនេះត្រូវសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃ១៩ ខែវិចិ្ឆកា ឆ្នាំ២០១៤ ពីបទឆ្លងដែនខុសច្បាប់ ចូលទៅកាប់ឈើក្រញូងក្នុងទឹកដី ថៃ តាមច្រកអូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទ។ក្រោយពីជាប់ ឃុំក្នុងពន្ធនាក្នុងខេត្តសុីសាកេត នៅនេះពលរដ្ឋរូបនោះត្រូវបានថៃដោះលេងឲ្យមានសេរីភាពនិងបញ្ជូនមកស្រុកកំណើតវិញហើយ៕