ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន​ត្អូញត្អែរ ខណៈ​តំលៃ​ដំឡូង​មី​ចុះថោក​

0

​ខេត្ត​ប៉ៃលិន​៖ ប្រជាពលរដ្ឋ​ដែលជា​កសិករ​ប្រកប​របរ​កសិកម្ម មានការ​ត្អូញត្អែរ​យ៉ាងខ្លាំង ខណៈពេលដែល​ពួកគាត់​ដល់ពេល​ប្រមូល​ផល​ដំឡូង​មី បែរជា​ត្រួវបាន​ឈ្មួញ​បញ្ចុះ​តំលៃ​ទាប ធ្វើ​ឲ្យ​ពួកគាត់​មានការ​ខកចិត្ត​ជាខ្លាំង ព្រោះតែ​ការប្រកប​របរ​ដាំ​ដំឡូង​មី​ក្នុងឆ្នាំនេះ​ចុះ​ដើមទុន​ច្រើនរូបភាព សុវណ្ណារិទ្ធ (4) ។ ពលរដ្ឋ​បាន​រៀបរាប់ថា​មាន​ប្រជាពលរដ្ឋ​ខ្លះ​ដាំដំឡូង​មី​រហូតដល់​ទៅ​២​ឬ​៣​ដង​ក្នុង​មួយឆ្នាំ ព្រោះ​ឆ្នាំនេះ​មានការ​រាំងស្ងួត​ច្រើន ហើយ​កន្លែង​ខ្លះ​ភ្លៀង​មិនសូវ​ជាខ្លាំង​ទេ ប៉ុន្តែ​វា​រលួយ ប្រសិនបើ​ទូទាត់​ថ្លៃ​ទុន​ចំណាយបាន​ត្រឹម​រួចខ្លួន​និង​ខាតបង់​ដើមទុន​ថែមទៀត​។ ជាក់ស្តែង​នៅថ្ងៃនេះ​ដែរ ដំ​ទ្បូ​ង​មី​ស្ងួត​តំលៃ​៤.៧​បាត​(​ប្រាក់​ថៃ​) ស្មើ​ប្រា​ក់័​ខ្មែរ​ប្រហែល​៥០០​រៀល ចំណែក​ដំឡូង​ស្រស់​វិញ​តំលៃ​១.៧​បាត​(​ប្រាក់​ថៃ​) ស្មើ​លុយ​ខ្មែរ​២០០​រៀល តែប៉ុណ្ណោះ ។ កសិករ​ឈ្មោះ​អ៊ុក ទូច រស់នៅ​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច ស្រុក​សាលា​ក្រៅ បាន​រៀបរាបថា​៖ នា​ខែ​ប្រមូល​ផល​ដំឡូង​មី​ឆ្នាំនេះ មិន​ថា​រូបគាត់​ក៏ដូចជា​ប្រជាកសិក​ផ្សេងៗ​នៅតាម​តំបន់​ក្នុង​ខេ្ត​ប៉ៃលិន​ទាំងមូល​ទេ សុទ្ធតែ​ត្អូញត្អែរ​គ្រប់ៗ​គ្នា ព្រោះថា​ឆ្នាំនេះ តំលៃ​ដំឡូង​មី​មានការ​ធ្លាក់ចុះ​ខ្លាំង ធ្វើ​ឲ្យូ​ប​គាត់​ក៏​ដូច​កសិករ​ដទៃទៀត មានការ​ខាត់​បង់​ដើមទុន​ច្រើន​ផងដែរ ។ សៃ​ឡូ​អនុត្ត​រៈ​សាខា​ទី​២​នៅ​ភូមិ​ប៉ាង​រលឹម លោក ជា ហោ អាយុ​៧០​ឆ្នាំ បាន​ឲ្យ​ដឹងថា​៖ តំលៃ​ដំឡូង​មី​ក្នុងឆ្នាំនេះ​ពិតជា​មានការ​ធ្លាក់ចុះ​មែន បើ​ប្រៀបធៀប​ទៅ​ឆ្នាំមុន ហើយ​បើតាម​សំដី​កសិករ​បាន​ប្រាប់​គាត់​ថា​ដំឡូង​ក្នុង​មួយ​ហិកតា​បានតែ​១០​តោន​តែប៉ុណ្ណោះ ចំណែក​មើម​មិនសូវ​ធំ​នោះទេ ។ លោក​បន្តថា​៖ បើ​និយាយ​ពី​តំលៃ​ប្រាកដជា​ធ្លាក់​មែន តែ​មិន​ធ្លាក់​ក្នុងស្រុក​យើង​នោះទេ គឺ​សូម្បីតែ​នៅ​ប្រទេសជិតខាង​ក៏មាន​ការធ្លាក់ចុះ​ដែរ ។
​ចំណែក​កសិករ​នៅ​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​រិៈ​គន់​ថា​៖ ការប្រមូល​ផល​នៅ​ដើមដៃ​ឆ្នាំ​២០១៥​នេះ​ឈ្មួញ​បន្ថោក​តំលៃ​រហូតដល់​៤.៧​បាត​(​លុយ​ថៃ​)​ស្មើ​លុយ​ខ្មែរ​៥០០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​ធ្វើអោយ​កសិករ​រាប់រយ​គ្រួសារ​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ​ត្អូញត្អែរ​យ៉ាងខ្លាំង ព្រោះ​បើ​ទូទាត់​ថ្លៃ​ទុន​ចំណាយបាន​ត្រឹម​រួចខ្លួន​និង​ខាតបង់​ដើមទុន​ថែមទៀត ។ ហើយ​ប្រជាកសិករ​មួយចំនួន​ប្រើតែ​កំលាំង​ពលកម្ម​ធ្វើស្រែ​ចំការ​ប្រមូលយក​ផលិតផល​កសិកម្ម​ទុក​លក់​អោយ​ឈ្មួញ​ជា​រៀងរាល់ឆ្នាំ​ប៉ុន្តែ​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​នៅតែ​ជួប​ការលំបាក​រីឯ​ពួក​ឈ្មួញ​កាន់​តែមាន​លុយ​ទៅៗ​។ ប្រភព​បន្តថា​៖ តំលៃ​កសិផល​ម្ដង​ថ្លៃ​ម្តង​ថោក​វា​ប្រែប្រួល​តាម​អំពើ​ចិត្តជា​រៀងរាល់ឆ្នាំ​មិនមាន​លទ្ធភាព​រក្សា​លំនឹង​តំលៃ​កសិផល​ជូន​ប្រជាកសិករ​ខ្មែរ​នោះទេ​។​
​ប្រភពព័ត៌មាន​ពី​មន្ដ្រី​កសិកម្ម​ខេត្ត​បានអោយដឹងថា​៖ តំលៃ​ដំ​ទ្បូ​ង​មី​នៅ​ដើមដៃ​នេះ​ពិតជា​មាន​តំលៃ​ធ្លាក់ចុះ​ប្រាកដ​មែន ធៀប​ឆ្នាំ​២០១៤​រយះពេល​ដូចគ្នា​វា​មាន​តំលៃ​ជិត​៥៥០​រៀល​ក្នុង​១​គី​ទ្បូ​ក្រាម​។​មូលហេតុ​មកពី​តំលៃ​ទីផ្សារ​នៅ​ថៃ​និង​វៀតណាម​ក៏មាន​ការចុះ​ថោក​ដែរ​។ រីឯ​កសិករ​ដាំ​ដំ​ទ្បូ​ង​មី​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន មានការ​សង្ស័យថា​វា​ជា​លេស​ភូតកុហក​របស់​ក្រុម​ឈ្មួញ​នៅ​ខេត្ត​ប៉ៃលិន ថា​តំលៃ​ដំ​ទ្បូ​ង​មី​នៅ​ប្រទេសជិតខាង​ដូចជា​វៀតណាម​និង​ថៃ ចុះថោក​ខ្លាំង​នៅ​ឆ្នាំនេះ​គឺ​តំលៃ​ទីផ្សារ​ក្នុងស្រុក​ស្រេច​តែ​លើ​បបូរមាត់​ឈ្មួញ​ជា​អ្នកកំណត់ នេះ​ជា​វប្បធម៌​អាក្រក់​ធ្វើស្រែ​លើ​ខ្នង​ប្រជាកសិករ​ខ្មែរ​គឺ​កេងប្រវ័ញ្ច​ញើស​និង​ឈាម​គ្នាឯង​មិនអោយ​កសិករ​ស្លូតត្រង់​ងើបមុខ​រួច ៕រូបភាព សុវណ្ណារិទ្ធ (3) រូបភាព សុវណ្ណារិទ្ធ (1) រូបភាព សុវណ្ណារិទ្ធ (2)