​កម្លាំង​នគ​បាល​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​ចុះបង្ក្រាប​សម្បុក​ចែកចាយ​គ្រឿងញៀន​២​កន្លែង​ឃាត់ខ្លួន​បាន​មនុស្ស​៨​នាក់​

0

​រាជធានី​ភ្នំពេញ​៖ ទីតាំង​ចែកចាយ​គ្រឿងញៀន​ចំនួន​២​កន្លែង​ត្រូវបាន​កម្លាំង​នគ​បាល​ខណ្ឌ​ឬ​ស្សី​កែវ​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​គ្នា​បាន​ជោកជ័យ​ហើយ​បាន​ដកហូត​វត្ថុ​ត្តា​ង​មួយចំនួន​ព្រមទាំង​ឃាត់ខ្លួន​អ្នក​ដែល​ជាប់​ពាក់​ពន្ធ​បាន​ចំនួន​៨​នាក់​ផងដែរ​។​ក្នុង​រយះពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ដែល​កម្លាំង​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះបង្ក្រាប​ទី​តាំ​ចែកចាយ​គ្រឿងញៀន​បាន​២​កន្លែង​គឺ​ទីតាំង​

ទីមួយ​នៅវេលា​ម៉ោង​16​និង​30​នាទី​ថ្ងៃទី​9​ខែឧសភា​ឆ្នាំ​2014​កម្លាំង​អធិការ​ដ្ធា​នន​គ​បាល​ខណ្ឌ​ឬ​ស្សី​កែវ​ដែល​ដឹកនាំ​ដោយ​លោ​កង​អ៊ីវ​ឈុន​ផេង​អធិការរង​ខណ្ឌ​ឬ​ស្សី​កែវ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់លោក​ទៀង​ច័ន្ទ​សារ​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​ប​ង្គ្រា​ប់​ទីតាំង​ចែកចាយ​គ្រឿងញៀន​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្ទះជួល​គ្មាន​លេខ​ផ្លូវលំ​ក្រុមទី​3​ភូមិ​ទួលគោក​

សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​ក្នុង​ការចុះ​ប​ង្គ្រា​ប​ទីតាំង​ចែកចាយ​គ្រឿង​ខាងលើនេះ​សម​ត្ត​កិច្ច​នគ​បាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ដកហូត​វ​ត្តុ​ត្តា​ង​មួយចំនួន​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​7​កញ្ចប់​ឧបករណ៍​ជក់​គ្រឿងញៀន​ចំនួន​មួយឈុត​រួម​និង​វ​ត្តុ​តា្ត​ង​ពាក់ព័ន្ធ​គ្រឿន​ញៀន​មួយចំនួនទៀត​។​ក្នុងការ​ចុះបង្ក្រាប​នេះ​សម​ត្ត​កិច្ច​នគ​បាល​ខណ្ឌ​ឬ​ស្សី​កែវ​

បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​2​នាក់​ទី​1.​ឈ្មោះ​លី​ណាវី​ភេទ​ស្រី​អាយុ​25​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​និង​ទី​2.​ឈ្មោះ​នី​វណ្ណា​ភេទ​ប្រុស​អាយុ​17​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​លុះដល់​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៤​វេលា​ម៉ោង​១៧​និង​០០​នាទី​កម្លាំង​នគ​បាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​បន្ដរ​ចុះបង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​មួយកន្លែង​ទៀត​

នៅ​ចំណុច​ផ្លូវ​រថភ្លើង​ក្នុង​ក្រុមទី​១​ស្ថិត​ក្នុងភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​ក្នុងការ​ចុះបង្ក្រាប់​ទីតាំង​ថ្មី​នេះ​កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​គ្រឿងញៀន​ចំនួន​១៧​កញ្ចប់​ទៀត​ប្រភេទ​ម៉ា​ទឹកកក​នឹង​ដក់ហូត​នូវ​សម្ភា​រះ​ប្រើប្រាស​គ្រឿងញៀន​បាន​មួយចំនួន​ព្រមទាំង​ឃាត់ខ្លួន​អ្នក​ជាប់​ពាក់​ពន្ធ​បាន​ចំនួន​៦​នាក់​ទៀតផង​។​ជនសង្ស័យ​ទាំង​៦​នាក់​ដែល​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ពេលដែល​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​នឹង​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​នោះ​ហើយ​ប្រទះឃើញ​

ជនសង្ស័យ​ទាំង​៦​នាក់​នោះ​កំពុង​អ​ង្កុ​យ​ជក់​ថ្នាំ​នោះ​ទី​១​ឈ្មោះ​ប៊ិច​សុរា់​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ទី​២​ឈ្មោះ​ពៅ​អ៊ួ​ក​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ទី​៣​ឈ្មោះ​សីលា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ទី​៤​ឈ្មោះ​ឯក​ឈុន​គា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ទី​៥​ឈ្មោះ​ហ៊​ន​ជាតិ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​នឹង​ទី​៦​ឈ្មោះ​ជិន​កុសល់​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​លោក​ទៀង​ច័ន្ទ​សារ​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​បានអោយ​ដឺ​ង​

ថាះ​លោក​នឹងមាន​វិធានការ​បង្ក្រាប​ជា​បន្តបន្ទាប់​រាល់​បទល្មើស​ទាំងអស់​ដែល​បានកើត​មាននៅ​ក្នុង​ខណ្ឌ​របស់លោក​ហើយ​លោក​នឹង​ខិតខំ​រក​យុទ្ធវិធី​ទាំងអស់​ដើម្បី​បង្ក្រាប​រាល​បទល្មើស​ដើម្បី​ធានា​នូវ​សុ​វត្ថ​ភាព​ជូន​ប្រជា​ពលរ​ដ្ឌ​នៅក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ទាំងមូល​។​ជនសង្ស័យ​ទាំង​៨​នាក់​នគ​បាល​អធិការ​ដ្ធា​ន​ខណ្ឌ​ឬ​ស្សី​កែវ​កំពុង​ករ​សាង​សុំ​ណុំ​រឿង​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕image (2) image image (1)