ខេត្តស្ទឹងត្រែង​អបអរ​ខួប​លើក​ទី​៣៧​ទី​វា​ជ័យជំនះ​៧​មករា​

0

​ស្ទឹងត្រែង​៖​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ ខេត្តស្ទឹងត្រែង បានរៀបចំ​ពិធី​មិ​ទ្ទី​ញ​រំលឹក​ខួប​អនុស្សាវរីយ៍ លើក​ទី​៣៧​ថ្ងៃជ័យ​ជំនះ​៧​មករា​ឆ្នាំ​១៩៧៩ ថ្ងៃ​៧​មករា ឆ្នាំ​២០១៦​។​ពិធី​នេះ​បានរៀបចំ​ធ្វើ​នៅក្នុង​ភោជនីយដ្ឋាន​សុខ​សម្បត្តិ​ក្រោម​អធិប​ត​ភាព​លោក​ឡូយ សុផាត​អ្នកដំណាង20160104_082840រាស្ត្រ​ម​ណ្ឌុ​ល​ស្ទឹងត្រែង​សមាជិក​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តស្ទឹងត្រែង លោក​ម៉ុម សារឿន​អភិបាលខេត្ត អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំង​៣​ប្រភេទ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ប្រជាពលរដ្ឋ​ចូលរួម​ជិត​១០០០​នាក់​។​
​ ​លោក​ឡូយ សុផាត​អ្នកដំណាងរាស្ត្រ​ម​ណ្ឌុ​ល​ស្ទឹងត្រែង​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ក្នុង​មិ​ទ្ទី​ញ​រំឭក​ខួប​លើក​ទី​៣៧​នៃ​ទិវា​ជ័យជំនះ​៧​មករា​(៧.០១.១៩៧៩-៧.០១.២០១៦)​។ ថ្ងៃនេះ​ជា​ទិវា​គម្រប់​ខួប​លើក​ទី​៣៧​នៃ​មហា​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​កម្ពុជា​លើ​របប​ប៉ុលពត នា​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ដែល​បាន​សង្គ្រោះ​ជាតិ​ឲ្យ​មានជីវិត​ឡើងវិញ​រួច​ផុតពី​គ្រោះមហន្តរាយ​ប្រល័យពូជសាសន៍ ដែល​របប​ដ៏​ឃោរឃៅ​យង់ឃ្នង​នេះ​បាន​បង្កឡើង​។​ផ្ដើម​ពី​ជ័យជំនះ​៧​មករា​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុ​ជាមាន​អ្វីៗ​នៅថ្ងៃនេះ និង​មាន​អនាគត​ប្រកបដោយ​ក្ដីសង្ឃឹម​។​ខួប​លើក​ទី​៣៧​នៃ​ទិវា​ជ័យជំនះ​៧​មករា ឆ្នាំនេះ​ប្រព្រឹត្តិ​ទៅក្នុង​ស្ថានភាព​ដែល​សភាពការណ៍​ទូទៅ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងមាន​ការវិវត្តន៍​ល្អ​លើ​គ្រប់​វិស័យ​។​
​ លោក​ម៉ុម សារឿន​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​បាន​រំឭក​ពី​អតីតកាល​ថា​កាលពី​របប​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ កាលណោះ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​របស់​ខេត្ត ត្រូវ​រង​ការបំផ្លាញ​ខ្ទេចខ្ទី​គ្មាន​សល់ ប្រជាពលរដ្ឋ​ត្រូវបាន​ពួក​អាវខ្មៅ គាបសង្កត់​បិទ​សិទ្ធិសេរីភាព គ្មាន​ការតវ៉ា ព្រមទាំង​ធ្វើ​ទារុណកម្ម​កាប់សម្លាប់​ប្រជាជន​ជាច្រើន​នៅក្នុង​ប្រទេស​។ ថ្ងៃនេះ​យើង​ប្រារព្ធ​ខួប លើក​ទី​៣៧​ថ្ងៃ​មហា​ជ័យជំនះ​៧​មករា ធ្វើ​ឲ្យ​យើងទាំងអស់គ្នា​បាន​រស់រានមានជីវិត​ឡើងវិញ ហើយ​មានការ​រីកចម្រើន​នូវ​ហេដ្ឋារចនាសម្ព័ន្ធ លើ​គ្រប់​វិស័យ​បែបនេះ​ក៏ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ពីស​ម្ដេច​អគ្គមហាសេនា​តេ​យ្យ​តេ​ជោ​ហ៊ុន សែន​ប្រមុខ​ដឹកនាំ​ប្រទេស​។ លោក​ម៉ុម សារឿន​បាន​សង្កត់ធ្ងន់ថា​សូម​ឲ្យ​ស្មារតី​៧​មករា​ដក់​ជាប់​ក្នុង​បេះដូង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប​ជា​អមតៈ​៕20160104_082648