ស្ទឹងត្រែង៖នៅក្នុងការពង្រឹងការអនុវត្តច្បាប់ និងសកម្មភាពត្រួតពិនិត្យ ច្បាប់ចរាចរណ៏នៅតាមដងផ្លូវ ថ្ងៃទី២មករា២០១៦នេះស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលទាំងអស់ធ្វើគំរូសំរាប់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៏ក្នុងពេលចាប់ផ្តើមអនុវត្តច្បាប់ថ្មីចាប់ពីថ្ងៃទី១មករាឆ្នាំ២០១៦នេះតទៅ។
លោកឧត្តមសេនីយត្រីស្នងការនគរបាលខេត្តស្ទឹងត្រែងលោកម៉ៅតារ៉ាមានប្រសាសន៏ថា៖ទោះបីការត្រួតពិនិត្យច្បាប់ចរាណ៏ ត្រូវបានក្រសួងមហាផ្ទៃបានធ្វើការកែសំរួល និងផ្អាកការផាកពិន័យចំពោះករណីគ្មានបណ្ណបើកបរក៏ដោយ តែករណីផ្សេងៗទៀត នៅបន្តអនុវត្តដូចជា.គ្មានកញ្ចក់មើលក្រោយ .មួកសុវត្ថិភាព. គ្មានកុងទ័រល្បឿន. ទូរសព្ទ័ក្នុងពេលបើកបរ .ដឹកលើសចំណុះ.តាំងភ្លើងខុសបច្ចេកទេស.បើកបរលើសល្បឿនកំណត់ ត្រួតពិនិតជាតិអាកុល ជាដើម។
លោកឧត្តម ស្នងការបញ្ជាក់ថាករណីដែលបានចែងក្នុងច្បាប់មន្ត្រីប៉ូលីសត្រូវតែអនុវត្តមុនគេធ្វើជាគំរូសំរាប់ប្រជាពលរដ្ឋ សុំឲ្យទាំងអស់គ្នាគោរពច្បាប់ចរាចរណ៏ ប៉ូលីសត្រូវធ្វើគំរូ ជិះម៉ូតូត្រូវមានមួកសុវត្ថិភាពមិនមែនពាក់មួកប៉ូលីសទេពាក់មួកសុវត្ថិភាពដើម្បីការពារអាយុជីវិត ដើម្បីធ្វើគំរូដល់ប្រជាពលរដ្ឋ អស់លោកតែងតែលឺហើយ នៅក្រុងក៏ដូចជានៅខេត្ត បណ្តាខេត្តមួយចំនួន ប៉ូលីសផាកតែប្រជាពលរដ្ឋ មើលនោះប៉ូលីសអត់មួកហៅម៉ូវាខ្មាសគេឬអត់ ហើយឆ្នាំ២០១៦នេះ ខ្ញុំបានដាក់បទបញ្ចា ទៅការិយាល័យចរាចរណ៏ហើយ មិនអនុគ្រោះទេ ប៉ូលីសក៏ដោយអត់មួកហៅចូលផាកទាំងអស់គ្នា។
លោកវរៈសេនីយឯកគង់រតនា នាយការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបានទទួលស្គាល់ថា៖ កន្លងមកធ្លាប់មានមន្ត្រីយើងប្រព្រឹតខុសមែនតែក្រោយមកបញ្ហានេះលោកធ្លាប់បានណែនាំដល់មន្ត្រីទាំងអស់អនុវត្តបានល្អហើយ។
លោកនាយការិយាល័យចរាចរណ៏បញ្ជាក់ថាការអនុវត្តច្បាប់ថ្មីនេះការិយាល័យចរាចរណ៏រៀបចំកំលាំងសរុបចំនួន៦៥នាក់ក្នុងនោះបានបែងចែកចេញជា៩គោលដៅនៅក្នុងខេត្ត៤គោលដៅក្រៅពីនោះដាក់នៅតាមក្រុងស្រុកទាំង៥ក្នុងខេត្ត។
លោកព្រំ សឿន នៅភូមិរាជានុគោលក្រុងស្ទឹងត្រែងបានសំដែងការគាំទ្រចំពោះសកម្មភាពអនុវត្តច្បាប់ថ្មីនេះពីព្រោះការគ្រោះថ្នាក់ចរាចរណ៏កើតឡើងមកតែពីមិនគោរពគ្នានៅពេលបើកបរនិងមិនពាក់មួកសុវត្ថិភាពបណ្តាលឲ្យគ្រោះថ្នាក់ធ្ងន់ឬក៏ស្លាប់គ្រោះថ្នាក់ចរាចរណ៏ដួចជាបោកក្បាលបោកអីវាគ្រោះថ្នាក់យើងពាក់មួកទាំងអស់គ្នាទៅវាល្អជួយការពារក្បាលយើងវាសំខាន់ក្បាលហើយ។
សូមបញ្ចាក់ថា៖នៅថ្ងៃទី១មករានេះសមត្ថកិច្ចចរាចរណ៏ត្រួតពិនិត្យករណីល្មើសច្បាប់បានចំនួន743ករណីភាកច្រើនអ្នកប្រើប្រាស់និងបើកបរម៉ូតូមិនស្របតាមលក្ខណៈបច្ចេកទេសដូចជាម៉ូតូងអត់ស្លាកលេខ អត់ចញ្ចក់ មិនពាក់មួកជាដើមហើយសមត្ថកិច្ចយើងបានធ្វើណែនាំដោយមិនបានផាកពិន័យនោះទេ៕