ស្ទឹងត្រែង៖ក្នុងដំណើរចុះពិនិត្យតំបន់អេកូទេសចរណ៏ផ្សោតនៅឃុំព្រះរំកិលស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងថ្ងែទី៥មករាឆ្នាំ២០១៦មន្ទីរទេសចរណ៏ខេត្តស្ទឹងត្រែងគ្រោងរៀបចំឲ្យមានទូកកៃយ៉ាក់សំរាប់ភ្ញៀវអុំកំសាន្តទស្សានាត្រីផ្សោតនៅសហគមន៏អេកូទេសចរណ៏អន្លង់ផ្សោតព្រះរំកិលដើម្បីលើកស្ទួយវិស័យនេះក្នុងពេលពិនិត្យឃើញថាភ្ញៀវទេសចរណ៏មកលេងច្រើនជួលទូកពីខាងឡាវមកជិះធ្វើឲ្យបាត់បង់ប្រាក់ចំណូលក្នុងសហគមន៏។
លោកអ៊នប៉ោសឿនប្រធានមន្ទីរទេសចរណ៏ខេត្តបានបញ្ចាក់ថាៈ ដើម្បីទាញយកប្រាក់ចំណូលពីវិស័យទេសចរណ៏នៅដើមឆ្នាំនេះ លោកនិងពិភាក្សារួមគ្នាជាមួយអាជ្ញាធរពាក់ពន្ធ័និងដៃគូរអភិវឌ្ឍន៏ក្នុងខេត្តរៀបចំឲ្យមានទូកកៃយ៉ាក់ សំរាប់ភ្ញៀវអុំកំសាន្តមើលត្រីផ្សោត ទៅតាមចំណង់ចំណូលចិត្ត ដើម្បីទាក់ទាញភ្ញៀវឲ្យមកលេងកំសាន្តនៅតំបន់អេកូទេសចរណ៏នេះឲ្យបានច្រើន។
លោកប្រធានមន្ទីរបន្ថែមថា៖នេះជាយន្តការលើកកំពស់រមណីដ្ឋានធម្មជាតិ ដោយសារតំបន់រម្មណីដ្ឋាននេះកំពុងពេញនិយមរបស់ភ្ញៀវហើយ យើងអាចជួយប្រជាពលរដ្ឋក្នុងសហគមន៏ឲ្យមានជីវភាពប្រសើរឡើងផែនការរបស់មន្ទីរទេសចរណ៍ នៅពេលខាងមុខដ៏ខ្លីនេះ ហ្នឹងធ្វើការរៀបចំនូវសេវាកម្ម ផ្តល់ដល់ភ្ញៀវទេសចរណ៍មួយចំនួនទៀតតាមរយៈការសេវាកម្ម ផ្តល់ទូកដឹកភ្ញៀវយើងហ្នឹងមានផែនការសាងសង់ នូវកញ្ចុះលំហែកាយនៅចុងកោះល្ងដ៏ឆាប់ៗនេះ ដែលអាចទាញយកពីចំណូល តាមរយៈសេវាកម្មដឹកជញ្ជូន ទូកភ្ញៀវទៅលេងចុងកោះ ល្ងហ្នឹងទៀតផងនេះជាផែនការបន្តហើយយើងហ្នឹងពង្រឹងគុណភាពសេវាកម្មការបែងចែកវេនដឹកជញ្ជូនឲ្យបានច្បាស់លាស់ដើម្បីជាប្រយោជន៍ការងារនៅក្នុងសហគមន៍រួម។
លោកស្រីអងថារីអាយុ៣៤ឆ្នាំប្រកបរបរលក់ដូរនៅទីនេះអះអាងថា៖រម្មណីយ៏ដ្ឋានអន្លង់ផ្សោតព្រះរំកិល ភ្ញៀវច្រើនមកលែងនៅ ពេលមានកម្មវិធីបុណ្យទានផ្សេងៗ ដូចជាបុណ្យចូលឆ្នាំប្រពៃណីចិន បុណ្យចូលឆ្នាំខ្មែរតែប៉ុណ្ណោះហើយទីនេះពីមុនមកក៏ធ្លាប់មានអង្គការម្លប់បៃតងជួយគាំទ្រដែរតែត្រូវផ្អាកទៅវិញនៅឆ្នាំ២០១២។
លោកស្រីបន្ថែមថាៈប្រជាសហគមន៏ចង់ឲ្យមានភ្ញៀវភ្ញៀវជាតិ និងអន្តរជាតិមកលែងជាអចិន្ត្រៃនៅ តំបន់អេកូទេសចរណ៍នេះប្រយោជន៏ជួយដល់អ្នកលក់ដូររកប្រាក់ចំណូលបានតែដោយសារសហគមន៍ខ្វះធនធានក្នុងការរៀបចំសេវាកម្មជូនភ្ញៀវទេសចរណ៍ដូចជាទូកសំរាប់ជិះមើលត្រីផ្សោត រោងសំរាប់សំចត កន្លែងអាហារដ្ឋានផ្សេងៗជាដើម។ល។
លោកថោងស្រាន់អភិបាលស្រុកថាឡាបរិវ៉ាត់មានប្រសាសន៏ទទួលស្គាល់ថា៖ សហគមន៏អេកូទេសចរណ៏នេះបានបង្កើតឡើងជាង១០ឆ្នាំមកហើយ តែការអភិវឌ្ឍន៏មិនទាន់បានឆ្លើយតប ទៅនិងតម្រូវការឡើយ ដោយសារតែអង្គការដៃគូរអភិវឌ្ឍន៏បញ្ឈប់ការគាំទ្រនេះហើយសមាជិកសហគមន៏ពួកគាត់ក៏មានគ្នាតិច។
ក្នុងនាមអាជ្ជាធរស្រុកលោកស្នើឲ្យមន្ទីរទេសចរណ៏ខេត្តជួយពិនិត្យនិងរិះរកយុទ្ធសាស្ត្រអភិវឌ្ឍន៏ឲ្យបានឆាប់ដើម្បីឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំនេះ មានលទ្ធភាព ចេះច្នៃប្រឌិតផលិតផលលក់ដូរយកប្រាក់ដោះស្រាយចិញ្ចឹមខ្លួនឯងដោយមិនបាច់ធ្វើចំណាក់ស្រុកទៅលក់កំលាំងពលកម្ម។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងមានរមណីយដ្ឋានទេសចរណ៏ចំនួន១១កន្លែងដែលកំពុងដំណើរការរួមមានរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិល-អន្លង់ផ្សោតត្បូងខ្លា-បុប្ផាភ្លុក-ជំនោរពុប្រាសាទព្រះគោ-បក្សីមេគង្គ-ឧទ្យានវរៈជ័យ-បូរីអូរស្វាយ-អូរឬស្សីកណ្តាល-តំបន់រាមសារ និងទឹកអន្លុងមរកតកោះឈើទាល ហើយនៅក្នុងឆ្នាំ២០១៥កន្លងមកនេះមានភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិមកទស្សនាបានចំនួនជាង១៧ម៉ឺននាក់កើនលើសឆ្នាំ២០១៤ប្រមាណ១៥%៕