ខេត្តឧត្តរមានជ័យ៖ ទាហានឈុតខ្មៅនិងឈុតប៉ារ៉ាថៃ សុំទាហានកម្ពុជាដើរល្បាតលើផ្លូវថ្មីនូវព្រំដែនលើដីមិនទាន់បានកំណត់(តំបន់ស)ចាប់ពីច្រកអន្តរជាតិជាំសាងាំ ស្ពោះទៅបង្គោលសីម៉ាលេខ២ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ(កម្ពុជា)ឈមនិងស្រុកភូស៊ីង ខេត្តស៊ីសាកេត(ថៃ)តែខាងកម្ពុជាមិនអនុញ្ញាតិអោយដើរ ។ពោលគឺរក្សាផ្លូវដើរល្បាតព្រំដែនដែលភាគីទាំងពីអនុវត្តកន្លងមក ។លោកវរសេនីន៍ តូច រ៉ា ប្រធានស្នាក់ការទំនាក់ទំនងកម្ពុជា ថៃ ប្រចាំច្រកជាំស្រងាំ បាននិយាយនូវព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦អោយដឹងថា ទាហានឈុតខ្មៅកងធំលេខ២៣០២និងឈុតប៉ារ៉ា ប្រមាណ៣០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ កាលពីល្ងាចថ្ងៃទី៤ខែមករា ម្សិលមិញបានមកទំនាក់ទំនងខាងទាហានកម្ពុជាសុំដើរល្បាតព្រំដែនលើផ្លូវថ្មីចាប់ពីចំណុចច្រកអន្តរជាតិជាំស្រងាំស្ពោះទៅចំណុចបង្គោលសីម៉ាលេខ២ ស្ថិតនៅភូមិសាស្ត្រខាងលើ តែកម្លាំងទាហានកម្ពុជាមិនអនុញ្ញាតិអោយដើរ ពោលគឺរក្សាទាំងទីតាំងឈរជើងនិងផ្លូវចាស់សម្រាប់ដើរល្បាតព្រំដែនអនុវត្តកន្លងមក(ជៀសវាងកុំអោយមានព្រិត្តការណ៍អ្វីៗកើតឡើង ) ។លោកបន្តទៀតថា ការសុំដើរល្បាតលើផ្លូវថ្មីព្រំដែនពីកម្លាំងយោធាថៃបែបនេះ ទំនងជាស្ទង់ឬចង់សាកល្បងមើលថាកម្លាំងការពារព្រំដែនរបស់កម្ពុជានូវរក្សាស្មារតីខ្លួនឬយ៉ាងណា រហូតបច្ចុប្បន្ននូវព្រឹកថ្ងៃដដែលនេះស្ថានភាពខាងភាគីថៃ ហើយបានយល់ស្របនិងរក្សាគោលការណ៍ដើរល្បាតលើផ្លូវចាស់ដដែលនាពេលនេះ ។ចំណែកមនុស្សជាពលរដ្ឋនិងទំនិញដែលមានការប្រាស្រ័យដោះដូរ នៃអាជីវករនិងពលរដ្ឋប្រទេសទាំងពីចេញចូលនិងទំនាក់ទំនងជាធម្មតា ៕