ជនសង្ស័យ​៤​នាក់​ពាក់​ព​ន្ឋ័​និង​ករណី​គ្រឿងញៀន​ត្រូវបាន​សមត្ថកិច្ចបញ្ជូនទៅ​តុលាការ​

0

​ខេត្តសៀមរាប​៖ គ្រឿងញៀន​ម្សៅ​មេ​តំ​ហ្វេ​តា​មឺ​ន​ហៅ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​តូច​ដែលមាន​ទំ​
​ម្ង​ន់​០.២​ក្រាម​និង​ជនសង្ស័យ​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០៩​និង​០០​នាទី​ក្នុង​ថ្ងៃទី​០៤​ខែមករា​ឆ្នាំ​២០១៦​កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដោយមាន​ការចូលIMG-20160105-WA0037រួម​កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌកំ​ម្រិ​ត​ស្រាល និង​កំលាំង​អធិការដ្ឋាន​ក្រុង​សៀមរាប បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប មុខសញ្ញា​ចែកចាយ​ប្រើប្រាស់ គ្រឿងញៀន យ៉ាងសកម្ម​នៅក្នុង ក្រុង​សៀមរាប​ហើយ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់​និង​វត្ថុតាង គ្រឿងញៀន​១​កញ្ចប់​នាំយកមក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដើម្បី​សួរនាំ ។​
ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នាក់​ហើយ​និង​ដកហូត​បាន​គ្រឿងញៀន​១​កញ្ចប់​ធ្វើឡើង​នៅវេលា ម៉ោង​ប្រមាណ​ជា​០៩​និង ០០​នាទី ថ្ងៃទី ៤ មករា ២០១៦ កំលាំង​សមត្ថកិច្ច​ខេត្តសៀមរាប បានធ្វើការ​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាងសកម្ម​មួយកន្លែង​នៅ ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប ។​
​លោក​វរសេនីយទោ​អ៊ុំ​សា​អាត នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ៥​នាក់ រួម​និង​វត្ថុតាង​មាន​៖, ទូរស័ព្ទ​ចំនួន​គ្រឿង​,​ថ្នាំ ១​កញ្ចប់ ព្រមទាំង​ឧបករណ៍​វិច​ខ្ចប់​សំរាប់​លក់​និង​ប្រើប្រាស់​មួយចំនួនធំ​។​លោក​បន្តថា​៖
​ជនសង្ស័យ​ទាំង​៥​នាក់​មានឈ្មោះ​១​ឈ្មោះ​ឃ​ន​ហូ​ទ្បា​ភេទ​ប្រុស​កើត​នូវ​ឆ្នាំ​១៩៩៩​រស់នៅ​ភូមិ​
​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ២​ឈ្មោះ​ចិន​ចាវ ភេទ​ប្រុស កើត​នូវ​ឆ្នាំ ១៩៩៦​មុខរបរ​លក់​លៀស​ហា​ល​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ៣​ឈ្មោះ​តុ​ប​តាំ ភេទ​ប្រុស កើត​នូវ​ឆ្នាំ​១៩៩២​រស់នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ៤​ឈ្មោះ​សួរ​ពិ​សិ​ទ្ឋ ភេទ​ប្រុស​កើត​នូវ​ឆ្នាំ​១៩៩៣​មុ​សរបរ​បគ្គ​លឹក​ក្រុមហ៊ុនស្រា​បៀ​រស់នៅ​ភូមិ​ជ្រៃ​ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅកាន់ តុលាការ​នៅ​ព្រឹក​ថ្ងៃ ទី​០៥​ខែមករា​ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕IMG-20160105-WA0039