ពិធីរាប់បាត្រ​ប្រគេន​ព្រះសង្ឃ​ដែល​មិន​ធ្លាប់មាន នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ ជាំ​សា​ង៉ាំ​

0

​ខេត្តសៀមរាប​៖ កាលពី ចុង​សប្តាហ៍ មកនេះ ដែល​ត្រូវជា​ថ្ងៃសីល ៨​រោច ខែ​មិគសិរ ឆ្នាំមមី ស​ប្ព​ស័ក ពស ២៥៥៩ នៅឯ​ច្រកទ្វារព្រំដែន​អន្តរជាតិ កម្ពុជា​-​ថៃ ( ជាំ​សា​ង៉ាំ ) ត្រង់ចំណុច ស គេ​ឃើញ​មាន​ព្រះសង្ឃ​ខ្មែរ​និមន្ត​មកពី​ទី​អារាម​នានា​នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ព្រះHD! 02-01-2016 រាប់បាតជាមួយថៃ .mp4.Still003សង្ឃ​ថៃ និមន្ត​មកពី​ស្រុក ភូ​ស៊ី​ង ខេត្ត​ស៊ីសាកេត សារុប​ចំនួន​៨៤​អង្គ បាន​និមន្ត​ប្រជុំ​ភិក្ខុសង្ឃ​និង​អង្គ​នេន​ដើម្បី​ទទួល​សទ្ធា​ពី​ពុទ្ធបរិស័ទ នៅក្នុង​ពិធីរាប់បាត្រ​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក សម្រាប់​ការឆ្លង​ឆ្នាំ​សាកល ឆ្នាំ​២០១៥ ឈានចូល​ឆ្នាំ ២០១៦ ហើយ​ពុទ្ធបរិស័ទ ទាំង​ខាង​កម្ពុជា​និង​ថៃ ដែល​បាន​ចូលរួម​ក្នុង​ពិធីរាប់បាត្រ​ប្រគេន​ព្រះសង្ឃ​នាឱកាស​នោះ មាន​ប្រមាណ​ជា​ជិត ១០០០​នាក់ ។
លោក​វរសេនីយ៍ឯក ធឿ​ង ធា មេបញ្ជាការរង​កងពល​តូច​ថ្មើរជើង​លេខ​៤១ និង ជា​មេបញ្ជាការ​វរ​សេនា​តូច​លេខ​៤១៤ ប្រចាំការ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង សមរភូមិ​ទិស​ទី​២ នៃ​យោធភូមិភាគ​ទី​៤ ដែលមាន​វត្តមាន​ក្នុង​ពិធីរាប់បាត្រ​នោះ បាន​និយាយ​ឲ្យ​ដឹងថា ៖ ពិធីរាប់បាត្រ​ប្រគេន​ព្រះសង្ឃ នាពេលនេះ គឺជា​ការមូល​មតិ​គ្នា រៀបចំឡើង​ដោយ​អង្គភាព​យោធា ប្រចាំ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ( កម្ពុជា​-​ថៃ ) ដែល​ខាង​អង្គភាព​យោធា​ភាគី​កម្ពុជា មាន​បណ្តា​វរ​សេនា​តូច​ចំណុះ​ឲ្យ​កងពលតូច​ថ្មើរជើង​លេខ​៤១ ចំណែក​ឯខាង​ភាគី​ថៃ គឺមាន​កងពល​លេខ​៦ ភូមិន្ទ​ថៃ ប្រចាំ​ទិស​ទី​៣ យោធភូមិភាគ​ទី​២ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ ( វរសេនីយ៍ឯក ណាត់ ស៊ី​អ៊ី​ន ) ក្រៅពីនេះ កាន់តែ​បង្ករ​ឲ្យ​មាន​ភាព​អ​ធឹ​ក​អធម ជ្រះថ្លា​ថែមទៀត​នោះ គឺ​ការចូលរួម​ពី​សំណាក់​នៃ​ពុទ្ធបរិស័ទ មកពី​មូលដ្ឋាន​នៃ​តំបន់​ព្រំដែន ទាំង​ខាង​ស្រុក​អន្លង់វែង និង ស្រុក​ភូ​ស៊ី​ង ។
លោក​បាន​បន្ត​និយាយ​បន្ថែមទៀតថា ៖ អ្វីដែល​កំពុងតែ​កើតមាន​នៅពេលនេះ វា​គឺជា​ជ្រុង​មួយ​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​មហិច្ឆតា​នៃ​ការកសាង​ព្រំដែន​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍន៍ ជាមួយនិង​បណ្តា​ប្រទេសជិតខាង ។ អ្វីដែល​ជាការ​ចងចាំរ​បស់​កងយោធពល​ខេមរភូមិន្ទ នោះ​គឺ​រូបមន្ត​សន្តិភាព របស់​សម្តេច​តេ​ជោ សែន ដែល​បានបង្ហាញ​គោលដៅ​យ៉ាងច្បាស់​ថា ត្រូវការពារ​បូរណភាព​ដែនដី​នៃ​មាតុភូមិ​អង្គរ មិន​ឲ្យ​បាត់បង់​សូម្បី​តែមួយ​មី​ល្លី​ម៉ែត្រ ត្រូវ​ព្យាយាម​អត់ធ្មត់ ប្រែក្លាយ​សមរភូមិ​ប្រយុទ្ធ​ដោយ​អាវុធ ឲ្យ​ទៅជា​សមរភូមិ​ទីផ្សារ​សេដ្ឋកិច្ច ហើយ​ត្រូវ​អំណត់​តស៊ូ ប្រែក្លាយ​ស្នូរ​ផ្ទុះ​នៃ​គ្រាប់​អាវុធ ឲ្យ​ទៅជា​សម្លេង​ដូរ​ដ​ន្ត្រី និង​សូរស័ព្ទ​ព្រះធម៌ ព្រោះថា សម្លេង​ផ្ទុះ​នៃ​គ្រាប់​អាវុធ វា​គឺជា​សម្លេង​ផ្ទុះ​នៃ​សង្គ្រាម ហើយ​សង្គ្រាម​វា​គឺជា​សត្រូវ​នៃ​សន្តិភាព ហើយ​សន្តិភាព ទើប​ជា​ប្រភព​នៃ​ការអភិវឌ្ឍន៍​រីកចម្រើន សុខដុមរ​ម្មនា​នៃ​មនុស្សជាតិ ៕HD! 02-01-2016 រាប់បាតជាមួយថៃ .mp4.Still009