ខេត្តសៀមរាប៖ បុរស២ម្នាក់ត្រូវបានកំលាំងនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានឃាត់ខ្លួនពីបទចាត់ចែងនិងសំម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នៅសាធាតុញៀននៅម៉ោង៤និង០០នាទីក្នុងថ្ងៃទី០៣ ខែ មករា ឆ្នាំ២០១៦ ការចុះប្រតិបត្តិដឹកនាំដោយលោកវរ សេនីយ៍ទោអ៊ុំសាអាត នាយការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយ កំលាំងប៉ុស្ត៏នគរបាលសង្កាត់សាលាកំរើក បានធ្វើសកម្មភាពបង្ក្រាបករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់នូវសាធាតុញៀន រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ពីចំណុចផ្សេងគ្នាទី១នៅចុំណុច ភូមិបន្ទាយចាស់សង្កាត់ស្លក្រាមនិងទី២ នូវចំណុចក្រុមទី១ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប។
លោកវរ សេនីយ៍ទោអ៊ុំសាអាតនាយការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការនគរបាលខេត្តបានធ្វើការឃាត់ខ្លួនបាន ១នាក់ រួមនិងវត្ថុតាងមាន៖ ឧបករណ៍វិចខ្ចប់សំរាប់លក់និងប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។លោកបន្តថា៖ទីតាំងខាងលើនេះត្រូវបានជនសង្ស័យធ្វើសកម្មភាពយូរមក ហើយនិងមានការបង្ក្រាបជាច្រើនដងដែរ ប៉ុន្តែហាក់ដូចជា ចេះតែកើតឡើងវិញ ដដែលជាដដែល។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ពីបទចាត់ចែងនិងសម្រួលអោយប្រើប្រាស់នេះ
មានឈ្មោះ ទីឌីណា ហៅ ចេក ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ វត្តដំណាក់
សង្កាត់ សាលាកំរើក ក្រុង ខេត្តសៀមរាបទី២ឈ្មោះមឿនពន្លកភេទប្រុសអាយុ២៦ឆ្នាំរស់ភូមិ បន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ធ្លាប់ជាប់គុកម្តងមកហើយពីបទជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅម៉ោង១៣ និង១០នាទីក្នុងថ្ងៃទីថ្ងៃទី០៣ ខែមករា ឆ្នាំ ២០១៦ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ដើម្បីចាត់ការតាមនិតិវិធី៕