រថយន្តបុក​ម៉ូតូ​ស្រប​ទិស​ស្លាប់​ម្នាក់​ធ្លាយ​ខួ​បែក​រាងកាយ​និង​ម្នាក់ទៀត​ស្លាប់​អួ​ស​ក្រោម​រថយន្ត​ជិត​៥០​ម៉ែ​ត្រ​

0

​ពោធិ៍សាត់ ៖ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដ៍​រន្ធត់ ដោយ​រថយន្ត​ធុន​ធំ​មួយគ្រឿង​បាន​បើក​ក្នុង​ល្បឿន​លឿន​នៅលើ​ផ្លូវជាតិ​លេខ​៥ ក៏​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង ដែល​អត់​មាន​ភ្លើង​មុខក្រោយ​បណ្ដាល​ឲ្យ​ធ្លាយ​ខួរ ចេញ​ពោះវៀន​ស្លាប់​ម្នាក់​និង​ហើយ​រថយន្ត​នោះ​អូស​ម៉ូតូ​unnamed (3)ជាមួយ​មនុស្ស​ម្នាក់ទៀត​ស្លាប់​នៅក្រោម​រថយន្ត​ប្រហែល​៥០​ម៉ែត្រ​ទើប​តៃកុង​ឈប់​ទុក​រថយន្ត​ចោល​រត់គេចខ្លួន​។​​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​​ក្រោយ​កើតហេតុ​បាន​១៥​នាទី​យើង​បាន​ទៅដល់​កន្លែងកើតហេតុ​សាក្សី​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគាត់​បានឃើញ​រថ​យន្ត​ធុន​មួយគ្រឿង​បើក​លើផ្លូវ​ជាតិ​លេខ​៥​ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បុក​ម៉ូតូ មួយគ្រឿង ដែល​អត់​មាន​ភ្លើង​បំភ្លឺ​មុខ​នឹង​ស្ដុ​ប ក្រោយពេល​ម៉ូតូ ស្រប​ទិស​បណ្ដាល​ឲ្យ​អ្នកជិះ​ម៉ូតូ​២​នាក់ ម្នាក់​ធ្លាយ​ខួ​ចេញ​ពោះវៀន ធ្លាយ​ខួរ​ខ្ទេច​រាងកាយ រូ​ច​ហើយ​រថយន្ត​នោះ​អូស​ប្រហែល​៥០​ម៉ែត្រ​ទាំង​មនុស្ស​ម្នាក់ទៀត​ជាមួយ​ម៉ូតូ​នៅក្រោម​រថយន្ត​ផ្នែក​ខាងមុខ​ទើប​ឈប់​តៃកុង​ចុះ​រត់គេច បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ជាប់​នឹង​ម៉ូតូ ក្រោម​រថយន្ត​នោះ​តែម្ដង​។​

​នគរបាល​ច​រា​រណ៍​បាន​និយាយថា រថយន្ត​នេះ​ម៉ា​ក់ VIVO ពណ៍ ស ផ្លាក់លេខ​ភ្នំពេញ​3C.44-96 ចរាចរណ៍​ក្នុងទិសដៅ​ពី​លិចទៅ​កើត ( ស្រប​ទិស​គ្នា ) លុះ​មកដល់​ចំណុច កើតហេតុ ត្រង់ចំនុច​ចន្លោះ​គីឡូ​មែ​ម៉​ត្រ​១៥៥​និង​១៥៦ រូ​ចមក ក៍មាន​ម៉ូតូ ប្រភេទ​វ៉េវ ពណ៍ ក្រហម ហើយ​ជនរងគ្រោះ​ទាំងពី​នាក់ ទី​1-​ឈ្មោះ ខន រតនា អ​យុ ២២ ឆ្នាំ ភេទ​ប្រុស​2-​ឈ្មោះ ជុំ រ័ត្ន អាយុ ២១ ឆ្នាំ ភេទ ប្រុស ដោយ​អ្នក​ទាំង​អ្នកនេះ​មាន​លំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំពោះ​វត្ថុតាង យើង​រក្សាទុក​នៅ​អធិការដ្ឋាន​រងចាំ​ធ្វើ​​ការដោះស្រាយ ពេល​ក្រោយ​បន្ទាប់ពី​វាស់វែង​រូ​ចរាល់​៕unnamed (4) unnamed unnamed (2)