ការជួបជុំ​មិត្ត​រួម​ជំនាន់​ឆ្នាំ​សិក្សា​១៩៨៨ នៃ​សិស្ស​វិទ្យាល័យ​១០​មករា​

0

​ខេត្តសៀមរាប៖ រយៈពេល​កន្លងផុតទៅ​២៧​ឆ្នាំ របស់​សិស្ស​រួម​ជំនាន់​ឆ្នាំ​១៩៨៨ នៃ​វិទ្យាល័យ​១០​មករា ១៩៧៩​ដែល បានធ្វើ​ឲ្យ​សិស្ស​គ្រប់រូប​មិនអាច​បំភ្លេចបាន​នូវ​ការសិក្សា​សកម្មភាព​ទាំងឡាយ ក្នុងអំឡុងពេល​ជា​យុវវ័យ​នៃ​យុវ​សិស្សសាលា​វិទ្យាល័យ ១០​មករា​១៩៧៩​។​ដោយDSC_1307​ក្តី​នឹករលឹក​ចំពោះ​លោកគ្រូ អ្នកគ្រូ និង អនុស្សាវរីយ៍ ដែល​យើង​មិនអាច​បំភ្លេចបាន នូវ​គុណ​ដ៏​វិសេសវិសាល​ចំពោះ​លោកគ្រូ​អ្នកគ្រូ ដែល​បាន​បង្ហា​ត​បង្ហាញ​ផ្តល់ នូវ​ចំណេះវិជ្ជា​និង ចំណេះដឹង​ជា​មូលដ្ឋានគ្រឹះ បន្ត​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​ទំនើប ហើយ​បាន​យកទៅ​ប្រើប្រាស់ ប្រកបមុខរបរ​មុខ​ជំនួញ​តូចធំ និង ក្លាយជា​ថ្នាក់ដឹកនាំ ព្រមទាំង​ការជួបជុំ​មិត្ត​ភ័​ក្ត​រួម​ជំនាន់​ផង​នោះបាន​រួម សហការគ្នា​រៀបចំ​ពិធី​ជួបជុំ​នេះ​ឡើង នៅ​សណ្ឋាគារ​ប៉ា​រ៉ា​ឌី​ស អង្គរ ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី​០៣ ខែ មករា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ក្រោម​វត្តមាន​លោកស្រី​ស៊ិន ណ​ម​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប​អតីត​សាស្ត្រាចារ្យ​វិទ្យាល័យ ១០​មករា ១៩៧៩ ព្រមទាំង​លោកគ្រូ​អ្នកគ្រូ និង អតិ​សិស្ស​វិទ្យាល័យ​១០​មករា ប្រមាណ​ជាង​១០០​នាក់ ដែល​មកពី​បណ្តា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ​ផងដែរ ។​
​ក្នុង​បរិយាកាស​ដ៏​ប្រពៃ​នេះ ក្រុម​អតីត​សិស្ស​ទាំងអស់ ក៏បាន​ធ្វើការ​សម្តែង​នូ​វក​ត្ត​ញ្ញូ​តា​ធម៌ ក្នុង​ការដឹង គុណ​ដល់​លោកគ្រូ អ្នកគ្រូ ដែលជា​ឳ​ពុក​ម្តាយ​ទី​២ ក្នុង​ផ្តល់នូវ​ចំណេះវិជ្ជា បណ្តុះបណ្តាល និង កែច្នៃ​ដល់​សិស្ស​យើងទាំងអស់គ្នា​ក្លាយជា​ធនធាន​មួយ​ដ៏​រឹងមាំ​ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេស ព្រមទាំង​កសាង​នូវ​ជីវភាព​នៃ​ក្រុមគ្រួសារ​ឲ្យ​មាន​ភាព​ស​ប្បូរ​សប្បាយ ហើយ​នេះ​ក៏​ជា​គុណបំណាច់​មួយ​ដែល​យើង​គ្នា​មិនអាច​កាត់ថ្លៃ​បាន ហើយក៏​ត្រូវបាន​កត់ត្រា​ទុក​នៅក្នុង​ក្រអៅបេះដូង​យើង​គ្រប់គ្នា​ជានិច្ច​ជា​និរន្ត​តរៀង​ទៅ ។
​មានប្រសាសន៍​នោះដែរ លោកស្រី ស៊ិន ណ​ម ក្នុងនាម​អតីត​សាស្ត្រាចារ្យ​នៃ​សាលា​វិទ្យាល័យ​១០ មករា ១៩៧៩ បាន​សម្តែង​នូវ​ទឹកចិត្ត​រំភើប​ក្រៃលែង ចំពោះ​កូនៗ​ជា​អតីត​សិស្ស​វិទ្យាល័យ​១០​មករា ដែល​បាន ឃ្លា​តទៅ​ឆ្ងាយ​ពីសា​លា ២៧​ឆ្នាំ​មកនេះ ដោយ​កូនៗ​ទទួលបាន​នូវ​ចំណេះវិជ្ជា ដែល​លោកគ្រូ​អ្នកគ្រូ បាន​បង្ហាត់ បង្ហាញ និង ចែករំលែក​នូវ​ចំណេះដឹង​ដែល​គ្រូ​មាន ដោយ​មួយចំនួន​បាន​ក្លាយទៅជា​ពាណិជ្ជករ ម្ចាស់​ក្រុមហ៊ុន សហ​គ្រា និង ជា​ថ្នាក់ដឹកនាំ​នៅក្នុង​ជួរ​មន្ត្រីរាជការ​ជាដើម ។ លោកជំទាវ​បាន​បន្តទៀតថា ការ​រំ​លឹ​ង​ដល់​គុណគ្រូ​នេះ គឺជា​កាយវិកា​ដ៏​របស់​សិស្ស​ជំនា​ន់ទី​២ នៃ​វិទ្យាល័យ​១០​មករា ដែល​នៅក្នុង​រដ្ឋ​កម្ពុជា ហៅ​សាលា​កំរិត សិក្សា​ទី​២ ដែល​បានរៀបចំ​នូវ​កម្មវិធី​នេះ​ឡើង ក្នុងការ​រំលឹក​នូវ​អនុស្សាវរីយ៍​ក្នុងការ​សិក្សា​ពី​ឆ្នាំ​១៩៨៥​ដល់ ឆ្នាំ​១៩៨៨ ទើប​កូនៗ​ទាំងអស់​បាន​ទៅ​បន្ត​សិក្សា​នៅតាម​មហាវិទ្យាល័យ​សាកលវិទ្យាល័យ​មួយចំនួន​ផងដែរ​។ លោកជំទាវ​ក៏បាន​បញ្ជាក់ថា​ពេលនេះ​កូនៗ​បានក្លាយ​ទៅជា​ធនធាន​មនុស្ស​មួយ​ដ៏​សំខាន់​របស់​សង្គមជាតិ ហើយ​បាន​កំពុង​ចូលរួមចំណែក ក្នុងការ​កសាង​និង​អភិវឌ្ឍន៍​ប្រទេស ព្រមទាំង​សូម​ឲ្យ​ប្រពៃណី នៃ​ការជួបជុំ​មិត្ត រួម​ជំនាន់​នៃ​អតីត​សិស្ស​វិទ្យាល័យ​១០​មករា​នេះ​ឲ្យ​មាន​ជា​រៀងរាល់ឆ្នាំ ការ​រំលឹក​ឡើងវិញ​ពី​យុវវ័យ យុវ​សិស្ស នា​ឆ្នាំ​១៩៨៨ ឲ្យ​មាននៅ​ក្នុង​ក្រអៅបេះដូង​ដល់​យើង​គ្រប់គ្នា​ផងដែរ ។
​ក្នុង​ពិធីការ​ជួបជុំគ្នា ពិសារ​អាហារ​សាមគ្គី​នាពេល​រាត្រី​នោះ ក៏មាន​ការ​ច្រៀង​រាំ​សប្បាយ​ជា​មិត្តភាព​ផងដែរ ៕Copy of DSC_1310