រាជធានីភ្នំពេញ៖ ដើម្បីធានាអោយបានសុវត្ថិភាពល្អនឹងកាត់បន្ថយបទល្មើសនាៗដែលបានកើតឡើងអោយមានប្រសិទ្ធិភាពល្អនោះកម្លាំងនគបាលខណ្ឌសែនសុខដែលដឹកនាំក៏ដូចជាការបញ្ជារពីលោកម៉ក់ហុងអធិការខណ្ឌសែនសុខបានចុះពង្រឹងនឹងធ្វើការឃាត់ម៉ូតូទាំងឡាយណាដែលមានការសង្ស័យនឹងគ្មានស្លាកលេខដើម្បីយកមកសួរនាំ។ប្រត្តិបត្រការនេះបានធ្វើឡើងជារៀងរាល់ថ្ងៃនឹងជារៀងរាល់យប់។
លោកម៉ក់ហុងអធិការខណ្ឌសែនសុខបានអោយដឹងថាះកន្លងមកបទល្មើសនាៗដែលជនសង្ស័យបានធ្វើសកម្មភាពគឺភាគច្រើនតែងតែប្រើមធ្យោបាយម៉ូតូអត់ស្លាកលេខឬបីតស្គត់ខ្មៅមកបង្ករបទល្មើសហេតុនេះហើយដោយមានការចង្អុរបង្ហាញពីលោកឧត្តមស្នងការលោកក៏បានដាក់បទបញ្ជារអោយកងកម្លាំងរបស់លោកចុះបង្ក្រាបនឹងធ្វើការឃាត់រាល់សកម្ម
ភាពម៉ូតូទាំងឡាយណាដែលបានធ្វើចរាចរណ៍នៅលើដងផ្លូវពុំមានពាក់ស្លាកលេខយកមកស្រាវជ្រាវយុទ្ធនាការនេះលោកហៅថាជាយុទ្ធនាការបង្ក្រាបតាមរបៀបភ្លៀងរលឹមយ៉ាងណាម៊ិញដូចជាកាលពីយប់ថ្ងៃទី១១ខែឧសភាឆ្នាំ២០១៤នៅវេលាម៉ោង០០និង១០នាទីកម្លាំសមត្ថកិច្ចនគបាលខណ្ឌសែនសុខបានធ្វើការបង្ក្រាបនឹងឃាត់ម៉ូតូអត់ស្លាកលេខបានចំនួន៤
គ្រឿងហើយក៏នាំយកមកស្រាវជ្រាវនឹងអោយម្ចាស់ម៉ូតូយកឯកសារដែលពាក់ពន្ធមកបង្ហាញអោយបានគ្រប់គ្រាន់ទើបប្រគល់អោយយកត្រឡប់ទៅវីញ៕