សមត្ថកិច្ច​ចាប់ខ្លួន​ជនជាប់ចោទ​ម្នាក់​ពីបទ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​ដែល​បាន​រត់គេចខ្លួន​ជាង​១​ឆ្នាំ​

0

​ខេត្តកំពង់ឆ្នាំង​៖ យុវជនជាប់ចោទ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង ស្ទាក់ចាប់​ឃាត់ខ្លួន ដោយ​ជាប់ចោទ​ពីបទ​បំ​ផ្លិត​បំផ្លាញ​ទ្រព្យសម្បតិ​តិ​អ្នក​ដ៏​ទៃ ខណៈដែល​រូបគេ​បាន​គេចខ្លួនបាត់​ជាង​១​ឆ្នាំ ហើយ​បាន​ត្រឡប់​មកដល់​មូលដ្ឋាន​វិញ​។ ការចាប់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅ​a2ល្ងាច​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៦ នៅ​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ព្រោះតែ​កុក​ភ្លេច​ជុង ។​​ ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ យុវជនជាប់ចោទ​រូប​នោះ​មានឈ្មោះ ម៉ៅ សីហា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ការចាប់​ឃាត់ខ្លួន​ជន​​សង្ស័យ​ខាងលើនេះ គឺ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​តាម​ដីការ​របស់​តុលាការខេត្ត​កំពង់ឆ្នាំង លេខ ១៨៦ ចុះ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៥ ចេញ​ដោយ​លោកស្រី គឹម លុយ ចៅក្រម​ស៊ើបសួរ ដែល​បង្គាប់​អោយ​ចាប់ខ្លួន ជនសង្ស័យ​ខាងលើ ក្នុង​បទចោទប្រកាន់ ពីបទ​បំ​ផ្លិត​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ដែល​បាន​ប្រព្រឹត្តឡើង ក្នុងអំឡុង​ខែកក្កដា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​
​ ​ជនសង្ស័យ​ខាងលើ​ត្រូវបាន​តុលាការ​ឃុំខ្លួន ក្នុង​ព​ន្ឋ​នាគារ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០ ១៦​បន្ទាប់ពី​បាន​សាកសួរ​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕
​ ​