ខេត្តឧត្តរមានជ័យ៖រថយន្តកាមរីដឹកឈើព្រលះជាមួយនិងរថយន្តតាកូម៉ាមានមនុស្សប្រុសស្រីចំនួន៤នាក់រងរបូសធ្ងន់កាលពីវេលាម៉ោង១២រសៀលថ្ងៃទី៤ខែមករាឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចផ្លូវកែងបែកជាបួន ក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ហើយត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលីសចរាចរណ៍នៃស្នងការខេត្តដឹកមកសង្គ្រោះបន្ទាន់នូវមន្ទីពេទ្យបង្អែកខេត្តភ្លាមៗ ។ប៉ូលីសចរាចរណ៍នៃស្នងការដ្ឋាននគបាលខេត្តបានអោយដឹងបឋមថារថយន្តកាមរីសេរីឆ្នាំ១៩៩៥ ពណ៍កណ្តុរប្រមេះ អត់ស្លាកលេខ បានដឹកឈើចេញពីព្រំដែនចូលមកទីរួមខេត្តដោយប្រើប្រាស់ល្បឿនលឿនក្នុង ទិសដៅពីទិសខាងកើតស្ពោះទៅទិសខាងលិច លុះមកដល់ផ្លូវបំបែកជាបួនក្នុងភូមិសាស្ត្រខាងលើ បុកនិងរថយន្តម៉ាកតាកូម៉ា ពណ៍ប្រផះ អត់ស្លាកពាកស្លាកលេខដូចគ្នា បើកបរក្នុងគោលដៅពីទិសខាងត្បូងស្ពោះទិសខាងជើងក្រឡាប់ធ្លាក់ផ្លូវទាំងពី ។ហើយភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ូលីសនៃស្នងការខេត្តយករថយន្តដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ។ដោយឡែកឈ្មោះជនរងគ្រោះចំនួន៤នាក់ក្នុងនោះមានស្ត្រី១នាក់រវាងរថយន្តទាំងពីគ្រឿងនេះសមត្ថកិច្ចនៅមិនទាន់ដឹងឈ្មោះនិងអាស្រ័យដ្ថាននូវឡើយនៅល្ងាចថ្ងៃដដែលនេះ (ព្រោះជនរងគ្រោះរងបូសធ្ងន់)៕