​កិច្ចប្រជុំ​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ​ដើម្បី​ពង្រឹងគុណភាព​ការងារ​

0


​កំពង់ធំៈ កិច្ចប្រជុំ​សមាជិក​សមាគមន៍ អតីតយុទ្ធជន​ស្រុក ក្រុង ក្នុង​ខេត្តកំពង់ធំ ដើម្បី​ជាការ​ពង្រឹងគុណភាព ការងារ​សមាគមន៍​អតីតយុទ្ធជន ក្នុង​គោលបំណង​លើកកម្ពស់​ការងារ និង​បន្ត​ការយកចិត្តទុកដាក់ គ្រប់គ្រង​សមាជិក និង​កិច្ចការរដ្ឋបាល ក្នុងការ​ព​ន្លឿ​ន​សេវាកម្ម បើកប្រាក់​បេឡា​មរណៈ​សង្គ្រោះ​ឲ្យ​បាន​ឆាប់រហ័ស ជាង​មុន ឬ​ឲ្យ​ទាន់​ក្នុង​ពិធី​បុណ្យសព​ដែល​បាន​មរណៈភាព​។​
​ពិធី​ប្រជុំ​សមាជិក​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា (​ស​.​អ​.​ក​) ត្រូវបាន​ធ្វើឡើង​នៅក្នុង​សាលប្រជុំ នៃ​តំបន់​ប្រតិបត្តិការ​សឹក រង​កំពង់ធំ ក្រោម​ការចូលរួម​ជា​អធិបតីភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់សឹករង កំពង់ធំ និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ព្រមទាំង​លោក ឈុន ស្រៀ​ង អនុប្រធាន មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ធំ និង​ជា​អនុប្រធាន​អចិ​ន្ត្រៃ​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ រួមទាំង​សមាជិក​ស្រុក​ក្រុង​ចូលរួម​ផងដែរ នៅ​ព្រឹក​ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៦ ។​
​លោក ឈុន ស្រៀ​ង អនុប្រធាន​សមាគមន៍​បានចង្អុលបង្ហាញ​នូវ​វិធី​ការងារ​មួយចំនួន ដល់​សមាជិក ស​.​អ​.​ក ដើម្បី​ឲ្យ​ដឹង​ពី​របៀប​រៀបចំ ការងាររដ្ឋបាល ដែល​បាន​ផ្តោតទៅលើ ឯកសារ​ដែលមាន​សារៈសំខាន់ៗ​នានា និង​ការរៀបចំ​បញ្ជី​ប្រវត្តិរូប​សង្ខេប​របស់​អតីតយុទ្ធជន ឲ្យ​បានច្បាស់លាស់ និង​យល់​ពី​របៀប​ការងារ ដើម្បី​ងាយស្រួល​ក្នុងការ​បើកប្រាក់ បេឡា​មរណៈ​សង្គ្រោះ បាន​ទាន់ពេលវេលា ដោយ​មិន​បណ្តោយ​មានការ​យឺតយ៉ាវ​បាន ។​
ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន​ប្រធាន​សមាគមន៍ អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ( ស​.​អ​.​ក ) បាន បញ្ជាក់ថា គោលបំណង​ប្រជុំ​ពង្រឹង​លទ្ធផល​ការងារ ក្នុង​ឆ្នាំ​២០១៦ និង​ជាការ​យកចិត្តទុកដាក់​បន្ថែម​អតីត យុទ្ធជន ឃុំ សង្កាត់ ដើម្បី​រៀបចំ​ក្រុមការងារ ស្រង់​ស្ថិតិ​នូវ​មុខសញ្ញា​ដែល​រងគ្រោះ និង​ការគ្រប់គ្រង​បញ្ជីរាយនាម អតីត​យុទ្ធ​ន​និង​សមាគមន៍ ពង្រឹង​របៀបរបប​ការងារ​តាម​ភារៈកិច្ច​ដែល​បាន​បែងចែក ក្តាប់​មុខសញ្ញា សមគ​មន៍ ដែល​ទទួលមរណៈភាព និង​ការ​ដោះស្រាយបាន​ទាន់ពេលវេលា និង​ការបើកប្រាក់​បេឡា​មរណៈ សង្គ្រោះ​និង​អំណោយ ការអំពាវនាវរ​កមូ​ល​និ​ធិ​ទ្រទ្រង់​សមាគមន៍ ដោយ​អនុវត្ត​រាយការណ៍​ប្រចាំខែ ចុងក្រោយ ឯកឧត្តម សោម ស៊ុន បាន​សំណូមពរ​ឲ្យ​កងកម្លាំង​ទាំង​៣​ប្រភេទ ចូល​ការចូលរួម​ការពារ សុ​វត្តិភាព ក្នុង​ពិធីបុណ្យ​៧​មករា ឲ្យ​មាន​សុ​វត្តិភាព​ប្រជាពលរដ្ឋ​ខ្ពស់ និង​សហការ​ចូលរួម​បង្ក្រាប​ក្រោម​ចោរប្លន់​ប្រដាប់អាវុធ​។​ ​ ​ដោយ ប៊ុន រដ្ឋា​

photo_2016-01-06_13-00-45 photo_2016-01-06_12-55-57 photo_2016-01-06_12-54-19