លោក​លន់ ភុ​ន​បណ្តឹង​លោក​ឃ្លាំង ហួត អភិបាលខណ្ឌ ឫស្សីកែវ​និង​ភរិយា ពីបទ​ឆបោក​ប្រាក់​៣០​ម៉ឺន​ដុល្លារ​

0

​រាជធានី​ភ្នំពេញ​៖ លោក លន់ ភុ​ន កើតទុក្ខ មិន​សុខចិត្ត បានដាក់​នូវ​ពាក្យបណ្តឹង ប្តឹង​លោក ឃ្លាំង ហួត អភិបាល នៃ​គណៈ អភិបាលខណ្ឌ ឫស្សីកែវ និង​ភរិយា អ្នកស្រី អ៊ួ​ង សុ​ផល្លា ប្រធាន សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិ​វ​ឌ្ឈ ខណ្ឌ​ឫស្សី កែវ ពីបទ​ឆបោក​ប្រាក់ ចំនួន ៣០​ម៉ឺន ដុល្លារ​កាលពី​ឆ្នាំ​២០០៦ តាមរយៈ ការចុះហត្ថលេខា ទិញ​លក់​ដី ទៅ​ឲ្យ ដើមបណ្តឹង តែ​ធាតុពិត ដី​នោះ គឺជា​កម្ម​សិទ្ធ របស់​រដ្ឋ​។​

​បច្ចុប្បន្ន​បណ្តឹង​នេះ កំពុងស្ថិត​ក្នុង​ចំណាត់ការ របស់លោក ហៀ​ង សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​យោងតាម​ពាក្យបណ្តឹង របស់លោក លន់ ភុ​ន ភេទ ប្រុស បាន​រៀបរាប់ថា គាត់​បាន​ទិញ​ដី​ពី​អ្នកស្រី អ៊ួ​ង សុ​ផល្លា ដែល មាន​ទីតាំង​ស្ថិតនៅ​ក្រោយ​វត្ត​សំរោង​អណ្តែង​ក្នុងតម្លៃ ៣០​ម៉ឺន​ដុល្លារ ដោយ អះអាងថា ដី​នេះ ជា​ដីឯកជន មិនមែនជា​ដី សាធារណៈ​ទេ​។

រាល់​លិខិតស្នាម​នានា ត្រូវបាន​លោក ឃ្លាំង ហួត ជា​អ្នកចុះហត្ថលេខា ទទួលស្គាល់​។ ប៉ុន្តែ​នៅ​ទីបំផុត ដី​នេះ ត្រូវបាន រដ្ឋ​រឹបអូស ធ្វើជា​ទ្រព្យសម្បត្តិ​សាធារណៈ ហើយ​គាត់​ត្រូវបាន ខាត់​បង់ប្រាក់ ចំនួន ៣០​ម៉ឺន​ដុល្លារ ទើប​ដាក់ ពាក្យបណ្តឹង ប្តឹង លោក ឃ្លាំង ហួត និង​ភរិយា​តែម្តង​។​ពាក់ព័ន្ធ​ការចោទប្រកាន់​នេះ លោក ឃ្លាំង ហួត បានបញ្ជាក់ កាលពី​ថ្ងៃទី​០៧

ខែឧសភា ឆ្នាំ​២០១៤ យ៉ាងខ្លី ថា លោក​ពុំទាន់​បានដឹង អំពី​ការប្តឹង​នេះ នៅឡើយ​ទេ ហើយ​លោក ក៏​មិនបាន ធ្វើការ​អត្ថាធិប្បាយ​ណាមួយ​នោះដែរ ដោយ​ប្រាប់ ទៅ​ឲ្យ​ទាក់ទង​មេធាវី របស់លោក​វិញ​។​ ​ប៉ុន្តែ​ទោះបីយ៉ាងណា កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៤ តុលាការ មាន​គម្រោង​ធ្វើការ​សាកសួរ​ទៅលើ​លោក ឃ្លាំង ហួត និង​ភរិយា តែ​ត្រូវបាន​អាក់ខាន​ទៅវិញ ដោយសារតែ​មេធាវី បានដាក់​ពាក្យសុំ​ពន្យា​ពេល​សាកសួរ​ទៅ​ថ្ងៃក្រោយ​៕image