​ ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​ចូលរួម​បិទ​ការប្រកួត​កីឡាបាល់ទាត់​មហាជន​ពានរង្វាន់​៧​មករា​ឆ្នាំ​២០១៦

0

ខេត្តកំពង់ឆ្នាំង​៖ ការប្រកួត​កីឡា​មហាជន​ពានរង្វាន់​៧​មករា​ទូទាំង​ខេត្តកំពង់ឆ្នាំង បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​១​ខែ​១៥​ថ្ងៃ​តាម​គំរោង ហើយ​នៅ​រសៀល​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦​នេះ នៅក្នុង​ទីលានកីឡា​មុខ​សាលាខេត្ត​កំពង់ឆ្នាំង មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត បាន​ប្រារព្ធ​ធ្វើ​ពិធី​បិត​ការប្រកួត​កីឡា​មហាជន​ក្រោម​អធិបតីភាព ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត​និង​ក្រុមកីឡា​មហាជន​ទាំង​១៦​ក្រុម ដែល​ត្រូវធ្វើ​ប្រកាស​លទ្ធផល​នៃ​ការប្រកួត​។​
​ ​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បានអោយដឹង​ថា​៖​ការរៀបចំ​ការប្រកួត​កីឡាបាល់ទាត់​បាល់ទាត់​ម​ហា​ជន​ពានរង្វាន់​៧​មករា​ឆ្នាំ​២០១៦​រយៈពេល​១​ខែ​១៥​ថៃ្ង​ទទួលលទ្ធផល​ល្អ ក្នុងការ​ប្រកួត គឺមាន​ការចូល​រួមសហកា​រ​ពី​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​កំពង់ត្រឡាច​បាន​រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ របៀប​រយ​បាន​យ៉ាង​ល្អប្រសើរ​។​ទទ្ទឹម​នោះដែរ​ក៏មាន​ការគាំទ្រ​ជួយឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារៈ ពី​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិ បាល​ខេត្តកំពង់ឆ្នាំង និង​លោក​ឧកញ៉ា លី ម៉ាន ផងដែរ​។​
​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត និង​ក្រុមកីឡា​ករទាំង​១៦​ក្រុម​សូម​ថ្លែងអំណរគុណ​យ៉ាង​ង​ជ្រាលជ្រៅ​ដ ល់​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក​ឧកញ៉ា លី ម៉ាន សូមអោយ​ឯកឧត្តម និង​លោក​ឧកញ៉ា មាន​សេចក្តីសុខ និង​ទទួលបាន​ជ័យជំនះ​គ្រប់​ភារកិច្ច និង​ក្នុង​មុខរបរ​ក​ទទួលទាន​។
​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាន​បញ្ជាក់ថា​ក្រុម​ទទួលបាន​លេខ​១​គឺ​ក្រុម​រាជសីហ៍​ក្រ​សះ​ថ្មី ឃុំ​ឈូកស​ស្រុ​កំពង់ត្រឡាច ,​លេខ​២​គឺ​ក្រុម​កំពូល​អ្នក​ប្រយុទ្ធ មកពី​ភូមិ​ទួល​ឃុំ​ឈូកស ,​លេខ​S3930109 S3930093 S3930091 S3930086៣​គឺ​ក្រុមយុវជន​ក្រ​សះ​ថ្មី​ឃុំ​ឈូកស និង​ក្រុម​លេខ​៤​គឺ​ក្រុម​វ័យចាស់​ចក្រ​រមៀត​ឃុំ​ឈូកស​ស្រុក​កំពង់ត្រឡាច​។​
​ ​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​មន្ទីរអប់រំ​ខេត្ត អាជ្ញាធរ​ដែនដី គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ដែល​បាន​គាំទ្រ និង​សហការ​ការពារ​បានល្អ​ក្នុងការ​ប្រកួត​កីឡាបាល់ទាត់​មហាជន​ពានរង្វាន់​៧​មករា​ឆ្នាំ​២០១៦ ដែរ​មាន​រយៈពេល​ប្រកួត​ជ​១​ខែ​១៥​ថៃ្ង​កន្លងមក ដោយ​ទទួលបាន​លទ្ធផល​ដ៏​ល្អប្រសើរ​នៅក្នុង​ពេលនេះ​។​ក្នុងនោះដែរ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​កោតសរសើរ​ផងដែរ ដល់​ក្រុម​កីឡាករ និង​អ្នកគ្រប់គ្រង​ក្រុមកីឡា​ករទាំង​១៦​ក្រុម ដែល​បាន​យកចិត្តទុកដាក់​ដឹកនាំ គ្រប់គ្រង កីឡាករ​របស់ខ្លួន​បានល្អ រហូត​ពី​ដើម​ដល់​ចប់​នៅក្នុង​ថ្ងៃនេះ​។​
​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ស្នើសុំ​សប្បុរសជន អា​ជី វករ​ដែល​គាំទ្រ​វិស័យ​កីឡា សុំ​បន្ត​ជួយ​គាំទ្រ​ជា​បន្តទៀត​តាម​គ្រប់​រូបភាព ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ខេត្តកំពង់ឆ្នាំង​អោយមាន​ការរីកចំរើន​ជឿនលឿន និង​មានឈ្មោះ​បោះ​សម្លេង​ក្នុងប្រទេស​ទៅ​អនាគត​។​
​ ​នៅក្នុង​ពិធី​នេះ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក​ឧកញ៉ា លី ម៉ាន បានប្រគល់​ពានរង្វាន់​ដល់​ក្រុម​លេខ​១​ទទួលបាន​ពាន​១ ទង់​១ បាល់​ទាល់​៥ និង​ថវិកា​១​លាន​រៀល ,​ក្រុម​លេខ​២​ទទួលបាន​ទង់​១ បាល់​៥ និង​ថវិកា​៧០​ម៉ឺន​រៀល ,​ក្រុម​លេខ​៣​ទទួលបាន​ទង់​១ បាល់​៥ និង​ថវិកា​៥០​ម៉ឺន​រៀល ,​ក្រុម​លេខ​៤​ទទួលបាន​ទង់​១ បាល់​៥ និង​ថវិកា​២០​ម៉ឺន​រៀល និង​១២​ក្រុម​មិនបាន​ជាប់​ចំណាត់ថ្នាក់​ក្នុង​មួយក្រុមៗ​ទទួលបាន​បាល់​៥ ហើយ​ឯកឧត្តម និង​លោក​ឧកញ៉ា ក៏បាន​ឧបត្ថម្ភ​ថវិកា​២​លាន​រៀល លើកទឹកចិត្ត​ដល់​ក្រុមបាល់ទាត់​នារី​អាយុ​ក្រោម​១៤​ឆ្នាំ​នៅ​ក្រុង​កំពង់ឆ្នាំង​ផងដែរ​៕