ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ នៅស្នាក់ការគណបក្សខេត្តសៀមរាបឯកឧត្តម ឃឹម ប៊ុនសុង បានប្រារព្វពិធីមិទ្ទិញរំលឹកអនុស្សាខួបទី៣៧ឆ្នាំ ទិវាថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩-២០១៦ ដែលជាថ្ងៃបានរំដោះជីវិតប្រជាជន និងប្រទេសជាតិ។ ពិធីរំលឹកខួបវេហាស៍
អនុស្សាវរីយ៍ក្រោមអធិបតីភាពឯកឧត្តម ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ត និងឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលសៀមរាប សមាជិកគណបក្សខេត្ត និងមន្ទីរ អង្គភាព សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋសរុបចំនួន ៥៩២៨នាក់។
ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពួជសាសន៏ពីសមភូមិនៃសង្គ្រាមដ៏រាំរៃ បាក់បែកជាតិការបែងចែកទឹកដីក្លាយជាប្រជាតិមួយដ៏មានសុខសន្តិភាព សេរីភាពឯកភាព ស្ថិរភាព និងការអភិវឌ្ឃន៏លើគ្រប់វិស័យធ្វើអោយជីវភាពប្រជាជនត្រូវបានលើកកំពស់ឥតឈប់ឈរ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររយៈពេល៥០០ឆ្នាំមកនេះបន្ទាប់ពីសម័យអង្គរដ៏រុងរឿងដែលប្រជាជនកម្ពុជាទទួលបានសន្តិភាពពេញលេញមានការឯកភាពជាតិឯកភាពទឹកដីនិងកំពុងរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញតែមួយ។
ក្រោយពីចប់ពិធីមិទ្ទិញឯកឧត្តម ឃឹម ប៊ុនសុង បានអញ្ជើញសួរសុខទុក្ខអ្នកជម្ងឺនៅមន្ទីរពេទ្យខេត្តសៀមរាប និងជួបសំណេះសំណាលជាមួយនិវត្តន៍ជនចំនួន ៨៨៩នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាជូននិវត្តន៍ជនចំនួន ៨០០០០រៀល ក្នុងមួយនាក់ៗ ផងដែរ៕