ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​ព្រមាន​ចាត់វិធានការ​តាមច្បាប់​ចំពោះ​អ្នក​ចោល​សំរាម​តាម​ទីសាធារណៈ​

0

​សៀមរាប​៖ ប្រធាន​ប​ន្ទីរ​បរិស្ថាន​ខេត្តសៀមរាប លោក ភួង លី​ណា បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​បោះ​សម្រាម​ចោល​តាម​ទីសាធារណៈ​។​
​ការព្រមាន​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០១៦ ក្នុងខណៈ​ពេលដែល​Image1លោក​ចុះ​ពិនិត្យ​គំនរ​សំរាម​មួយកន្លែង ត្រង់ចំណុច​ខាងក្រោយ​ផ្សារលើ​ធំថ្មី ព្រំប្រទល់​ភូមិ​តាវៀន និង​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​
​លោក ភួង លី​ណា បាន​ឲ្យ​ដឹងថា កន្លងមក​ខាង​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី យក​ធុងសម្រាម​មក​ដាក់​នៅ​ចំណុច​ខាងលើ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទុកដាក់​សម្រាម​ឲ្យ​បាន​ត្រឹមត្រូវ​។ លោក​បន្តថា ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី នៅតែមាន​ប្រជាពលរដ្ឋ​យកស​ម្រាម​មក​បោះចោល​ក្រៅ​ធុង បង្ក​ឲ្យ​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព និង​បរិស្ថាន​ទីក្រុង​ទេសចរ​មួយ​នេះ​យ៉ាងធ្ងន់ធ្ងរ​។​
​លោក​លើកឡើងថា ចំពោះ​បញ្ហា​សម្រាម​នេះ​វា​បណ្តាលមកពី​បងប្អូន​ប្រជាពលរដ្ឋ​ផង​និង​ពី​ខាង​ក្រុមហ៊ុន​ប្រមូល​សម្រាម​ដែល​យឺតយ៉ាវ​ផង​។
​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ក្បែរ​គំនរ​សំរាម​នោះ បាន​ឲ្យ​ដឹងថា សម្រាម​ទាំងនេះ​មិនមែនជា​របស់​អ្នករស់នៅ​ម្តុំ​នោះទេ គឺ​ភាគច្រើន​មាន​អ្នកលួចយក​មក​ចោល​នៅពេល​យប់​។ ប្រជាពលរដ្ឋ​ក៏បាន​រិះគន់​ផងដែរ​ទៅលើ​ក្រុមហ៊ុន​ហ្គា​អីយ៉ា ដែល​ទទួល​សិទ្ធិ​ប្រមូល​សំរាម​ក្នុង​ក្នុង​សៀមរាប​នេះ​ថា មិនសូវ​យកចិត្តទុកដាក់​ប្រមូល​សំរាម​ដែលមាន​នៅតាម​ទីសាធារណៈ​នោះទេ ដែល​ទំនង​គេ​យល់ថា ខាតបង់​ផលប្រយោជន៍​ក្រុមហ៊ុន​។​
​ចំពោះ​ការលើកឡើង​នេះ​តំណាង​ក្រុមហ៊ុន​ហ្គា​អ៊ី​យ៉ា លោក ស៊ុម សុភ​ក្រ័ បាន​លើកឡើងថា ការ​ចោល​សំរាម​អនាធិបតេយ្យ​នេះ ជា​ទំលាប់​ដ៏​អាក្រក់​ដែល​បង្ក​ផល​លំបាក​ដល់​ក្រុមហ៊ុន​ក៏ដូចជា​បុគ្គលិក​ក្នុងការ​ប្រមូលយក​ចោល​។ លោក ស៊ុម សុភ​ក្រ័ ក៏បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​បង់ថ្លៃ​សេវា​ក្នុងតម្លៃ​៥០០០​រៀល​ទៅ​១០០០០​រៀល​ដោយ​ថ្លៃ​សេវា​នេះ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ សម្រាប់​ខេត្ត​ទេសចរណ៍​មួយ​នេះ​ផងដែរ​៕Image3 Image1