បន្ទាយមានជ័យ៖ក្មេងទំនើងពីក្រុមកាប់គ្នាក្នុងវង់រាំផុងបាសកាលពីយប់ម៉ោង១០ថ្ងៃទី៥ធ្នូ២០១៥នៅផ្សារបូរីមានជ័យដែលមានការតាំងពិព័ណពាណិជ្ជកម្មកម្ពុជា ថៃបណ្តាលអោយម្នាក់របួសដៃពីកន្លែងនិងពីរនាក់ទៀតជាជនដៃដល់ត្រូវបានកំលាំងអាវុធហត្ថធ្វើការឃាត់ខ្លួនរួមនិងដាវមួយដើម។លោក រស់ សំបូរ មេបញ្ជាការអាវុធហត្ថស្រុកមង្គលបូរីបានអោយដឹងថាដោយមានការចាក់ផុងបាសនៅក្នុងផ្សារខាងលើក្មេងទំនើងពីក្រុមបានឆ្លោះគ្នាឈានដល់ម្ខាងបានប្រើដាវសាំបូរ៉ៃកាប់ទៅលើមួយក្រុមទៀតបណ្តាលអោយយុវជនម្នាក់ឈ្មោះសៅ សុផល អាយុ១៩ឆ្នាំនៅភូមិពោធិ៍ពីដើមឃុំរហាត់ទឹកស្រុកមង្គលបូរីរបួសកំភ្លួនដៃស្តាំនិងម្រាមដៃឆ្វេងត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុកមង្គលបូរី។ឯជនបង្កចំនួនពីរនាក់ត្រូវបានឃាត់ខ្លួនរួមមានឈ្មោះ សិុន ធារ៉ា អាយុ១៧ឆ្នាំមានមុខរបរជាងម៉ូតូនិងឈ្មោះអែម សំណាង អាយុ១៩ឆ្នាំជាអ្នកលាងម៉ូតូនាក់ទាំងពីមានទីលំនៅជាមួយគ្នាក្នុងភូមិអូរស្ងួតឃុំអូរប្រាសាទស្រុកមង្គលបូរី។ការឃាត់ច្លួនអ្នកទាំងពីបានដក់ហូតបាននៅដាវសាំម៉ូរ៉ៃចំនួនមួយ។
លោកបានបន្តអោយដឹងទៀតថាមូលហេតុដែលនាំអោយមានការកាប់គ្នាដោយសារពួកគេរាំផុងបាស់ប៉ះគ្នាបច្ចុប្បន្នជនបង្កត្រូវបានបញ្ជូនទៅអាវុធហត្ថខេត្តឯបក្ខពួកផ្សេងទៀតនិងស្រាវជ្រាវចាប់ខ្លួនបន្ត៕