លោក លី សារី បន្ត​ចុះ​ត្រួតពិនិត្យ​ទឹក​ទុក​ប្រើប្រាស់ និង​ស្រោចស្រប​ស្រែប្រាំង

0

​បន្ទាយមានជ័យ ៖ ដើម្បី​ធានាបាន​ទឹក​សម្រាប់​ផ្គត់ផ្គង់ ប្រជាពលរដ្ឋ​ក្រុង​សិរីសោភ័ណ និង​សម្រាប់​ស្រោចស្រប​ស្រែប្រាំង លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​បន្ត​ចុះ​ពិនិត្យ​ទឹកស្ទឹង​សិរីសោភ័ណ និង​បឹងបួរ អូរ​ប្រឡាយ ស្រែប្រាំង ក្នុង​មូលដ្ឋាន​របស់​ក្រុង​សិរីimage2សោភ័ណ និង​ស្រុក​មង្គល​បូរី កាលពី​ថ្ងៃទី ០៧ មករា ២០១៦ ។​
​ក្នុង​ការចុះ​ត្រួតពិនិត្យ ដែល​អម​ទៅដោយ​ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម អាជ្ញាធរ​ក្រុង​សង្កាត់ បាន​ពិនិត្យ​យ៉ាង​យក​ចិត​ត្ត​ទុកដាក់​លើ​គោលដៅ​ជា​ច្រើ​កន្លែង ។
​លោក លី សារី បាន​អោយដឹងទៀតថា ការចុះ​ត្រួតពិនិត្យ​នេះ​គឺ​យោងទៅតាម​ការយកចិត្ត​ទុកដាក់​គិតគូរ​ខ្ពស់ ពី​សំណាក់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ឧ​ប​នាយ​រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រ​ធា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ ទើប​ឈ្លាត​ឱកាស​ថ្ងៃ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ នៃ​ទិវា​ជ័យជំនះ​៧ មករា ១៩៧៩-២០១៦ ។
​ចំពោះ​ការចុះ​ត្រួតពិនិត្យ​នេះ ឃើញថា ស្ថានភាព​ទឹក​នាពេល​បច្ចុប្បន្ន កំពុងតែ​រីងស្ងួត តាម​ស្ទឹង បឹងបួរ អូរ​ប្រឡាយ និង​តាម​ការណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរខេត្ត លើ​ការ​ទប់ទឹក និង​ហាមឃាត់​មិនអោយ​មានការ​បូម បាច និង​ការធ្វើ​ស្រែប្រាំង តាម​តំបន់​ដែល​ត្រូវការ​ទឹក​ច្រើន ត្រូវបាន​ប្រជាពលរដ្ឋ អនុវត្តន៍ ដើម្បី​រក្សាទុក​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ។
​អ្វីដែល​គួរអោយកត់សម្គាល់ ប្រជាពលរដ្ឋ​ទីរួមស្រុក​មង្គល​បូរី​កំពុង​ប្រឈម និង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ ដែល​តម្រូវអោយ​ខាង ក្រុមហ៊ុន​ទឹកស្អាត ជីក​អណ្តូង និង​ស្វែងរក​ប្រភពទឹក​អោយបាន​ទាន់ពេល​ជៀសវាង​ការប្រឈមមុខ​គ្មាន​ទឹក​ប្រើប្រាស់ ។
​ក្នុងនោះដែរ លោក​ក៏បាន អំពាវនាវ ម្តង​ហើយ​ម្តងទៀត ដល់​ប្រជាកសិករ​ដែល​ធ្វើស្រែ​ប្រាំង ដែល​ពិនិត្យឃើញថា មិនអាច​ទទួលបាន​ផល កុំ​ព្យា​យាង​ប្រើប្រាស់​ទឹក យកទៅ​សង្គ្រោះ ពី​ទី​ឆ្ងាយ​ដែល​ការនាំយក​ទឹក​ពី​ទី​ឆ្ងាយ​វា​ធ្វើអោយ​បាត់បង់​ទឹកជា​ច្រើន​ទំរាំ​ទៅដល់​គោលដៅ ៕image1 IMG_5743 IMG_5739