ប៉េកាំង៖ពិធីបិទមហោស្រពខ្សែភាពយន្តនិស្សិតមហាវិទ្យាល័យនានាលើកទី២១នៅប៉េកាំង ប្រទេសចិន បានប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៤ ហើយមានតារាសិល្បៈ ទាំងផ្នែកចម្រៀង និងសម្តែងជាច្រើនបានចូលរួម ដែលញ៉ាំងពិធីមួយនេះកាន់តែអធិកអធម ទ្វេឡើងថែមទៀត។
តាមវេបសាយបរទេស ឆាយណាដេលីផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា តារាសិល្បៈជាច្រើនដួងបានចូលរួម ពិធីបិទមហោស្រពខ្សែភាពយន្តនិស្សិតមហាវិទ្យាល័យនានាលើកទី២១នៅប៉េកាំងនេះ ដូចជា តារាសម្តែងតាំង វៃ
(Tang Wei) នាងគ្រីស្ទី យ៉ាង (KristY Yang) នាងវ៉ាង លីគុន ( Wang Likun) នាងយូន ស្ហានសាន (Yuan Shanshan) នាងហ្សាង ហ្សីលីន( Zhang Zilin) នាង អេនជេឡា បេប៊ី (Angelababy) នាង នាងតៅ ហុង(Tao Hong) តារាចម្រៀង និងសម្តែងហ្សាង ហានយុន (Zhang Hanyun) ជាដើម។
សូមពិនិត្យមើលរូបសម្រស់តារានានាអំឡុង ពិធីបិទមហោស្រពខ្សែភាពយន្តនិស្សិតមហាវិទ្យាល័យនានាលើកទី២១នៅប៉េកាំងឆ្នាំនេះ( the closing ceremony of 21st Beijing College Student Film Festival, Beijing,)មើល តើពួកគេបង្ហាញសម្រស់ បង្អួតរូបរាង និងទេពកោសល្យរបស់់ខ្លួនយ៉ាងណាខ្លះ?