ខេត្តព្រះសីហនុ៖រហូតមកដល់ពេលនេះ(គិតត្រឹមព្រឹកថ្ងៃ៣១ខែធ្នូឆ្នាំ២០១៥) ដោយសារតែ ស្ថានភាព បូស ធ្ងន់ ធ្ងរពេកជនរងគ្រោះចំនូន២នាក់គឺឈ្មោះ អ៊ុំ ផាណា ភេទស្រីអាយុ៣២ឆ្នាំនិង ឈ្មោះ គង់ផាន់ណារិន ភេទស្រីអាយុ១៣ឆ្នាំជាកូនក្នុងចំណោម៧នាក់ដែលរងការវាយប្រហារដោយផ្លែពូថៅ ជនមិន ស្គាល់មុខនោះបានស្លាប់បាត់បងជីវិតទៅហើយ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទី ក្រុង ភ្នំពេញ ចំណែកឯស្ថានភាពជនរងគ្រោះចំនូន៥នាក់ដែលកំពង់សំរាក់ព្យាបាលនៅមន្ទីរពេទ្យ បង្អែក ខេត្ត ព្រះសីហនុ ៤នាក់មានសភាពល្អប្រសើររូចផុតពីរសេចក្តីស្លាប់ ហើយ ដោយឡែក លោក យាយ របស់ ពូកគេ មានវ័យ៦៥ឆ្នាំឈ្មោះឈ្មោះ តូច សំអូន កំពង់ស្ថិតនៅក្នុងស្ថានភាពសង្គ្រោះ នៅ ឡើយទេ។ ជនរង គ្រោះ ខណៈ ដេកសំរាក់ព្យាបាលនៅក្នុងមន្ទីរបង្អែកខេត្តព្រះសីហនុ គេសង្កេតឃើញ ថ្នាក់ដឹកនាំ ខេត្ត ថ្នាក់ ដឹកនាំ អង្គាភាព កំពុងផែស្វយ័យ រូមនិងមន្ត្រីកាកបាទក្រហមខេត្តព្រះសីហនុ បានចុះសួរសុខទុក ជន រងគ្រោះ និងនាំយកនៅអំណោយជាផាវិកានិងគ្រោះឧប្បភោគបរិភោគមួយ ចំនូនជូន ដល់ក្រុម គ្រូសារ ជនរងគ្រោះផងដែរ ។
.ដោយឡែកសំរាប់សមត្ថកិច្ចវិញ បោះទាស់ជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះខិតខំចុះស្រាវជ្រាវស៊ិប អង្កេតរុករកមុខសញ្ញាជនដៃដល់យ៉ាងណាក៍ដោយ ប៉ុន្តែរមិនបានលទ្ធផលអ្វីទេ គឺនៅងងឹតឈឹង ស្ងាត ដូច ចោរលូចសេះជាហេតុធ្វើឲ្យប្រជាពលរដ្ឋដែលកំពង់រសើនៅជិតតំបន់កើតហេតុនោះមានការភ័យ ខ្លាច ហើយនៅពេលយប់ស្ទើរលែងហ៊ានចេញក្រៅរផ្ទះ។
គួរបញ្ជាក់ផងដែរថា៖មនុស្ស ក្មេង ចាស់ ស្រីប្រុសមួយគ្រូសារចំនូន៧នាក់ត្រូវជនបិទមុខ ម្នាក់ លីពូថៅលប់លូចចូលទៅធ្វើការវាយប្រហារដល់ក្នុងផ្ទះ មិន ញញើត ដៃ ខណៈជនរង គ្រោះ កំពង់ដេក លុងលក់ បណ្តាលឲ្យរង របូស ធ្ងន់ធ្ងរស្ទើរ ស្លាប់ ស្ទើរស់ដ៍គូរឲ្យរន្ធត់។ហេតុការនេះបានកើតឡើង នៅ វេលាម៉ោង ប្រមាណ១និង២០នាទីយប់រំលងអាធ្រាតឈាន ចូលថ្ងៃទី ២៩ ខែធ្នូឆ្នាំ២០១៥នៅក្នុង លំនៅដា្ននជនរង គ្រោះ តែម្តងស្ថិតនៅក្នុងភូមិលេខ១សង្កាត់លេខ១ក្រុងព្រះសីហនុ (តំបន់អនុក្រិត្យ ក្បាលឆាយ)៕