កំលាំងជលផលនិងសមត្ថកិច្ចត្រឹមតែទទួលបានវត្ថុតាងឧបករបទល្មើស(យាំុងកាវ)ដោយសារបស់ប្រើប្រាស់ជនល្មើសទំនើបជាង

0

ខេត្តពោធិ៍សាត់៖ ជលល្មើសបានទំលាក់វត្ថុតាងឧបករបទល្មើសអួសអួនទឹកសាបទំនើប (យាុំងកាវ) នៅដែនអភិរក្សជលផលអតីតឡូលេខ០៦រូចបើកកាណូតល្បឿនលឿនជាងរបស់ជំនាញជលផលគេចខ្លួនឆ្លងចូលទឹកដីខេត្តសៀមរាបបាត់ ខណៈដែលមេឃធ្លាក់ភ្លៀងខ្លាំងលូចមកធ្វើសកម្មភាពបទunnamed (2)ល្មើសនៅតំបន់នេះត្រូវជលផលដេញចាប់រូចមក។ ហេតុការនេះបានកើតឡើងកាលពីមោ៉ង៤និង០០នាទីទាបភ្លឺថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ត្រង់ចំនុចតំបន់ប្រឡាយអភិរក្សជលផលអតីតឡូលេខ០៦ក្នុងសង្កាត់កណ្ដៀង ។លោក ពុទ្ធ ស៊ុនលី នាយរងផ្នែកជលផលក្រគរបានឲ្យដឹងថា៖ ក្នុងករណីនេះលោកបានត្រៀមជាមុនហើយស្រេចដោយប្រើប្រាស់កាណូតតូចធំចំនួន៧គ្រឿងបំពាក់ដោយគ្រឿងមា៉សីុននិងកម្លាំងជំនាញជលផលមានសង្កាត់កណ្ដៀងខាងអភិរក្ស សហគម ព្រមទាំងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលសរុបទាំងចំនួន២៥នាក់ ត្រៀមស្ទាក់ការពារតំបន់អភិរក្សជលផលខាងលើនេះ។ លោក ស៊ុនលី បន្តថាស្រាប់តែចូលរំលងអាទ្រាធទាបភ្លឺថ្ងៃកើតហេតុនោះមេឃយើងបានទទួលព័ត៍ពីប្រជានេសាទនៅតាមដងទន្លេរសាបឃើញមានជនល្មើស ប្រើឧបករបទល្មើសអួនអូសទឹកសាប ពីគ្រឿងបានបើកចេញមកពីទឹកដីខេត្តសៀមរាប ឆ្ពោះត្រង់មកកាន់តំបន់អភិរក្សខាង ។ គ្រាន់តែកម្លាំងទទួលបានព័ត៍មាននេះភ្លាមផ្ទៃមេឃចាមផ្ដើមប្រែធ្លាក់ពពកខ្មៅ ហើយភ្លើងមួយមេយា៉ងធំងងើតឈឹងរកមើលអ្វីពុំដឹងកោះត្រើយឡើយ សួម្បីតែសម្លេងមា៉សុីនកាណូតក៍មិនឮដែរព្រោះសម្លេងគ្រាប់ភ្លៀងខ្លាំងពេក។ លុះមោ៉ង៤និង០០នាទីទាបភ្លឺមេឃក៍ប្រែព័ណ៍ភ្លៀងក៍រាំងដាច់អស់កំលាំងក៍ចាប់ផ្ដើមចេញប្រតិបត្តិការ តំបន់អភិរក្សនោះ ចម្ងាយប្រមាណជា៤ទៅ៥រយមែ៉ត្រ ក៍បានឃើញជនល្មើសកំពុងតែ ប្រើឧបករបទល្មើសអូសអួនទឹកសាបក្នុងតំបន់នោះចំនួន០២វង់យា៉ងសកម្ម ។លោក ស៊ុនលី បន្តថាភ្លាមនោះកំលាំយើងដែលបែងចែកស្រេចក៍បង្កើតល្បឿនមា៉សីុនកាណូតទាំង០៧គ្រឿងតូចធំដេញព័ទ្ធចាប់ ជនល្មើសនោះ ក៍ពួកគេបាន ទំលាក់ឧបករល្មើសទាំងនោះទុកចោល ហើយនាំគ្នាបើកកាណូត របស់គេពីគ្រឿងនោះដែលទំនើបហើយមានល្បឿនលឿន ជាងរបស់ប្រើប្រាស់ជំនាញសមត្ថកិច្ចយើង គេចឆ្លងទៅទឹកដីខេត្តសៀមរាបបាត់ស្រមោលតែម្ដង ។ ដោយបន្សទុកតែឧបករបទល្មើសអួនអូសទឹកសាបទាំងពីវង(យាំុងកាវ) និងត្រីចម្រុះនៅក្នុងសាច់អួននោះរាប់រយគីឡូចាក់ចូលទៅតំបន់អភិរក្សនោះវិញ ហើយយកវត្ថុតាងនេះមកកាន់ស្នាក់ការក្សាទុកដុតកំទេចចោល។លោក ពុទ្ធ ស៊ុនលីនារងផ្នែកជលផលក្រគរបានបញ្ជាក់ចុងក្រោយថា ជារើយៗពួកបទល្មើសទាំងនេះតែងតែចាំមើលឧកាសហុចឲ្យទេជាពិសេសមេឃធ្លាក់ខ្សល់ខ្លាំងនិងធ្លាក់ភ្លៀង ពួកគេច្រើនតែចេ ញពីតំបន់ទឹងដីខេត្តសៀមរាប ដោយប្រើសុទ្ធតែទូកកាណូតបំគ្រឿងមា៉សីុនឧបករដោយបទល្មើសទំនើបដែលមានល្បឿនលឿនឆ្លងមកតំបន់អភិរក្សខេត្តពោធិ៍សាត់ធ្វើសកម្មភាពរូចឆ្លងទៅវិញ នៅពេលសមត្ថកិច្ចយើងដេញចាប់ពួកគេមិនងាយនឹងបើកកាណូតដេញទាន់ឡើយ ហើយពួកនេះសាហាវៗខ្លាំងណាស់៕unnamed unnamed (2) unnamed (1)