ខេត្តពោធិ៍សាត់៖ បុរសវ័យជិត៥០ឆ្នាំម្នាក់ត្រូវបានសមត្ថកិច្ចយកខោអាវចេញទុកលីអូញា្ញត់ចូលទ្រុងដែកបណ្ដោះអាសន្ន ខណៈដែលផឹកស្រាស្រវឹងកម្រោលចូលខ្លួនប្រព្រិតបទល្មើសហឹង្សាកាប់ប្រហាប្រពន្ធរបួសធ្ងន់សន្លប់ស្ដូកស្ដឹងរូចក៍បញ្ជូនដល់មន្ទីបានស្លាប់។ ហេតុការណ៍ហឹង្សាបណ្ដាលឲ្យស្រ្តីនេះ
ស្លាប់បានកើតឡើងកាលពីវេលាមោ៉ង៧ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅមន្ទីពេទ្យខេត្តពោធិ៍សាត់។រដ្ឋបាលប៉ុស្ត៍ស្នាមព្រះ បានប្រាប់ពីករណីហឹង្សាមានស្ថានទម្ងន់នេះថា កាលពីរសៀលវេលាមោ៉ង៣និង១៥នាទីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ស្ថិតក្នុងភួមិអារ៉ែន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បុរសសង្ស័យជាប្ដីជនដៃដល់ឈ្មោះ មែម សុខុម អាយុ៤៩ឆ្នាំ នោះបានផឹកស្រាស្រវឹងទំនងជាប្រចាន់ពន្ធជាជនរងគ្រោះឈ្មោះ សុទ្ធ លី អាយុ៣៤ឆ្នាំ ដែលអ្នកទាំងពីរស់នៅភួមិកើតហេតុខាងលើបានឈ្លោះប្រកែកគ្នារហូតតឹងសសៃក ។ ភ្លាមនោះជនឃោឃៅជាប្តីបានស្ទុះទាញកាំបិត ក្វែវ កាប់ប្រហាជីវិតទៅលើប្រពន្ធខ្លួនឯងមួយកាំបិតក្វែវ ត្រង់លើគុមត្រចៀក បណ្ដាលឲ្យរងរបួសយា៉ងធ្ងន់ធ្ងរសន្លប់លែងដឹងខ្លួន ក៍បញ្ជូនមកសង្រ្គោះនៅមន្ទីពេទ្យខេត្តពោធិ៍សាត់ ដោយស្ថានភាពធ្ងន់ធ្ងន់មុតជ្រៅកក់ឈាមស្លាប់កាលពីព្រឹកមោ៉ង៧ថ្ងៃទី១០មករានោះតែម្ដង។មន្រ្តីដដែលនោះបានបន្តថា ក្រោយពេលកើតហេតុអំពើហឹង្សាស្ថានទម្ងន់ទៅលើប្រពន្ធនេះភ្លាមៗ កំលាំងរដ្ឋបាលប៉ុស្ត៍ឃុំស្នាមព្រះ ក៍បានចាប់ខ្លួនជនសង្ស័យជាប្ដីនោះយកទៅកាន់អធិការដ្ឋាននគរបាលស្រុមបាកាន ដោះសម្លកបំពាក់ចេញទុកតែលីអូញា្ញត់ចូលទ្រុងដែកមួយយប់បណ្ដោះអាសន្ន រូចបង្ករសំណុំរឿង បញ្ជូនទៅកាន់តុលាកា។ក្នុងករណីនេះផងដែរបើតាមលោក យែ៉ម យឿង មន្រ្តីនគរបាលអធិការដ្ឋានស្រុកបាកានត្រូវបានប្រជាជនជាអ្នកភួមិរស់នៅជាមួយផ្ទះក្បែរប្ដីប្រពន្ធនេះបានឲ្យដឹងផងដែរថា គ្រួសារនេះបានគ្នាយូឆ្នាំហើយដោយបានកូនពីនាក់កូនស្រីអាយុ០៨ឆ្នាំនិងកូនប្រសអាយុ០៦ឆ្នាំ ដោយបុរសជាប្ដីស្រ្តីរងគ្រោះនោះផឹកស្រាស្រវឹងរករឿងប្រពន្ធស្ទើររាលថ្ងៃ ដោយប្រចាន់ប្រពន្ធខ្លួនឯងគ្មានមូលហេតុសោះពេលស្រវឹង រូតដល់ថ្ងៃខាងលើនោះក៍មានរឿងហឹង្សាកាប់ប្រហាប្រពន្ធរបួសធ្ងន់រហូតដល់ស្លាប់នៅឯមន្ទីពេទ្យខេត្តពោធិ៍សាត់តែម្ដង៕

image5.JPG
image4.JPG



































