ខេត្តសៀមរាប៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នៅវេលាម៉ោង២០និង៣០នាទីនៅចំណុចផ្ទះសំណាក់ចំការត្នោត ស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប អាវុធហត្ថខេត្តបានចុអបង្រ្កាបជនសង័្សយម្នាក់ពីករណី កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
និងបទប្រើបា្រស់ដោយគ្មានសិទ្ឋនៅយានយន្តដែលមានសញ្ញាសម្គាល់ប្រើបា្រស់ដោយនគរបាល រឺយោធាស្ថិតនៅចំណុចដូចខាងលើ ហើយបញ្ជូនមកកាន់ទីបញ្ជាការអាវុធហត្ថខេត្តដើម្បីសួរនាំ។
លោកអនុសេនីយឯក អ៊ុយចយនាយការិយាល័យព្រហ្មទណ្ឌបទល្មើសកងរាជអាវុធហត្ថ
ខេត្តបានប្រាប់អោយដឹងថាជនសង័្សយដែលត្រូវបានកំម្លាំងអាវុធហត្ថធ្វើការឃាតខ្លួន
មានឈ្មោះសួនលីនដាហៅពាវ ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ
បច្ចុប្បន្ននៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។លោកអនុសេនីយឯក អ៊ុយចយបានបញ្ជក់ទៀតថា ជនសង័្សយខាងលើបានជិះម៉ូតូ ម៉ាក់ហុងដាទ្រីម សេរី២០១២ ពណ៏ខ្មៅ ពាក់ផ្លាកលេខ ខេមរភូមិន្ទ ០២ ១ ៦៦៦៦ ក្លែងក្លាយនិងប្រដាប់ដោយអាវុធ គឺដាវដងឈើ ចំនួន ០១ដើម ដែលមានប្រវែង ០.៨០ម៉ែត្រដើម្បីទៅទាបា្រក់ ថ្លៃលក់ទិញគ្រឿនញៀនដែលគេជំពាក់ ហើយក៏ត្រូវបានកំម្លាំងល្បាតរបស់យើងឃើញទាន់ក៏ធ្វើឃាត់ខ្លួនបញ្ជូនមកកាន់ទីបញ្ជាការ។បច្ចុប្បន្នជនសង័្សយរួមនិងវត្ថុតាងត្រូវបានកំម្លាំងជំនាញអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ដើម្បីចាត់ការតាមច្បាប់។




































