បន្ទាយមានជ័យ:យ៉ាងហោចណាស់មានមនុស្ស៤នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងនិង៧នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តលើ កំណាត់ផ្លូវជាតិលេខ ៥៦ កាលពីវេលាម៉ោង១១និង២០នាទីរសៀលថ្ងៃទី១១ខែមករានេះ នេះបើតាមការអោយពីសមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានប្រាប់អោយដឹងល្ងាចថ្ងៃដដែលនេះ។
ប្រភពបានបញ្ជាក់ថា រថយន្តដែលជួបឧបទ្ទវហេតុម៉ាកតាកូម៉ា មួយបាំងកន្លះពណ៌ខ្មៅពាក់ស្លាកលេខ ខេត្តកណ្តាល2A-6695ដឹកក្រុមគ្រួសារចំនួន១៥នាក់ ចេញពីខេត្តព្រះវិហាមកការបងប្អូននៅក្នុង ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ តែមកដល់កន្លែងកើតហេតុរថយន្តបានផ្ទុះកង់មុខខាងឆ្វេង ដោយរថយន្តបើកលឿនក៏បានរេទៅខាងឆ្វេងដៃក្រឡាប់ជាច្រើនត្រឡប់បណ្តាលអោយអ្នកជិះលើរថយន្តខ្លះជះទៅលើដី ស្លាប់មនុស្ស៤នាក់ក្មេងម្នាក់និងរបួសធ្ងន់ស្រាល៧នាក់ ៕ដោយ:ឃិន គន្ធា




































