ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ កន្លងមកតែងតែបាត់គោ ក្របី ទាំងក្រោលៗ រហូតចោរអប្រិយ ចាប់ម្ចាស់គោ ក្របីចងដើម្បីប្លន់យកគោ ក្របីរបស់អ្នកភូមិ ហើយដេញឡើងឡានយ៉ាងរំភើយ ចំនែកឯ សមត្ថកិច្ច បានត្រឹមតែតាមហិន ផ្សែងឡានដែលចោរ ដឹកចេញទៅបាត់តែប៉ុណ្ណោះ និងមិនអាចចាប់បាន នោះទេ ទើបតែពេលនេះ ចោរអស់ល័ក្ខត្រូវបានសមត្ថកិច្ចក្របួចបាន។
មហាចោរលួច គោក្របីអ្នកភូមិ បានធ្វើសកម្មភាព ក្នុងស្រុកកំពង់ស្វាយ ក្រុងស្ទឹងសែន និងស្រុកសន្ទុក និងជាមុខសញ្ញាប្លន់គោក្របី ចាប់ម្ចាស់ចង ដេញគោឡើងឡានម្តង៤០ក្បាលកាលពីអាទិត្យមុន ត្រូវបាន ជាប់អន្ទាក់ដោយសារ ធ្វើសកម្មភាព លួចគោក្របី ដាក់រថយន្តរបស់ខ្លួន ដែលបានរៀបចំឡើងសម្រាប់ដឹក គោ ក្របីដែលលួចបាន ជារថយន្តប្រភេទ កូរ៉េ ចំណុះ១តោនកន្លះ ទ្រុងខាងក្រោយដូចគ្នានិងរថយន្តដឹកទឹកកក ចំណែកផ្នែកខាងលើ ត្រូវបានផ្សាដែកជាប្រហោង ជាចំហរ សម្រាប់ខ្យល់អាកាសកុំឲ្យគោក្របីងាប់ រថយន្ត នេះត្រូវបានរៀបចំឡើង សម្រាប់ដឹកគោ ក្របីដែលលួចបានតែប៉ុណ្ណោះ ។
នៅវេលាម៉ោង ៥ទាបភ្លឺ ជនល្មើសបានធ្វើសកម្មភា លួចគោ នៅចំនុច អាងទឹក២០០០ តំបន់វាលក្រោម លុះ ដេញក្របីដាក់ឡាន បើកចេញមក តាមផ្លូវ ក៏របើកទ្វារឡានខាងក្រោយ ធ្លាក់ក្របី៤ក្បាល ក៏ឈប់ឡាន នៅពេលឃើញប្រជាពលរដ្ឋ បែរជានាំគ្នាឡើងឡាន បើករត់ដោយពុំបានរើស ក្របីបញ្ជូលឡាននោះទេ ជួនពេល ម្ចាស់គោ ក្របីឈ្មោះ ប៉ូយផូត ប៉ូយធា រស់នៅភូមិអូរតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរត់មកមើល ទើបដឹងថា ជាក្របីរបស់ខ្លួន ក៏
ផ្អើលឆោឡោ ព្រមទាំងបានប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍ ស្រយូវ ។លោក វរៈសេនីយ៍ត្រី ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន បានឲ្យដឹងថា ក្រោយពីតាមដានសកម្មភាព ចោរ ដែលបានប្លន់គោក្របី កាល៤ថ្ងៃមុន ដែលមានការចងម្ចាស់ និងលួចគោក្របី ៤០ក្បាលឡានចេញទៅបាត់ នោះលោកបានដាក់កំលាំងឃ្លាំមើល គ្រប់គោលដៅ ក្រោយពីទទួលបានពត៌មាន ថាមានករណីចោរលួច គោបានធ្វើសកម្ម និងកំពុងតែបើករថយន្ត ប្រភេទកូរ៉េ ១តោនកន្លះ ពណ៌ខៀវ អត់ស្លាកលេខ
ដែលមានទ្រង់ ទ្រាយដូចរថយន្តដឹកទឹកកក ទើបលោកបោះដៃសហការជាមួយ អធិការស្រុកសន្ទុក ស្ទាក់ចាប់បានតែម្តង ចំណែកគោ ក្របី ដែលនៅលើឡាន បន្ទាប់ពីចោរបើករថយន្តគេចខ្លួន បានធ្លាក់រប៉ាត់រប៉ាយ នៅតាមភូមិ ទើបសមត្ថកិច្ច ឃាត់ខ្លួន មហាចោរ ដែលជាមេខ្លោងធំនៅក្នុងខេត្តកំពង់ធំ ដែលធ្វើសកម្មភាព លួច ប្លន់ ដ៏សកម្ម ត្រូវបានឃាត់ខ្លួន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ៧.ព្រឹក ។
ជនសង្ស័យដែលជាមេខ្លោង លួច ប្លន់ ត្រូវបានស្គាល់ឈ្មោះ១ ឈ្មោះគង់ រិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំមានមុខរបរ លេងល្បែស៊ីសង បើកសៃវៀនជល់មាន់ ភ្នាល់បាល់ នៅភូមិកំពង់ក្ដី ឃុំកំពង់ចិនត្បូង ខេត្តកំពង់ធំ ទី២ ជាកូនកុងស៊ី កាប់គោរស់នៅក្បែរ ស្ពានជ្រោយចង្វា ឈ្មោះ ក្លី ហាំ ម៉ាត់ ជនជាតិចាម ភេទប្រុស អាយុ២០ឆ្នាំរស់នៅ ភូមិដើមគោ សង្កាត់ ជ្រោយចង្វា
ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញអ្នកទាំង២បញ្ចូនទៅអធិការដ្ឋាននគរបាល ស្រុកសន្ទុកធ្វើកំណត់ហេតុ កសាងសំនុំរឿងដើម្បីបញ្ចូនទៅតុលាការចាត់វិធានការតាមច្បាប់។ ប្រជាពលរដ្ឋ រាប់សិបគ្រួសារ មកបញ្ជេញកំហឹងទាំងព្រលឹម ថាឲ្យតែប៉ូលិសនាំចេញមកក្រៅបន្ទប់ ពួកគាត់និងកាត់ក្តី ដោយដោយសាលក្រមប្រជាជន ជាមិនខានឡើយ ។