ឧត្តរមានជ័យ៖ កម្លាំងនគរបាលការិល័យចរាចរណ៍ ផ្លូវគោកខេត្តនិងស្រុក រួមជាមួយកងរាជអាវុធហត្ថស្រុកអន្លង់វែង នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ បានដាក់គោលដៅ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ ចរាចរណ៍ ផ្លូវគោកថ្មី តាមបណ្តោយផ្លូវជាតិលេខ៦៧B ត្រង់ចំណុចភូមិអូរគរគីលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។លោកវរសេនីយ៍ឯក ញ៉ុល វុធ ស្នងការរងចុះត្រួតពិនិត្យ ការអនុវត្តន៍ ច្បាប់ចរាចរណ៍ នាយការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ថា ការដាក់គោលដៅលើផ្លូវជាតិលេខ៦៧B កម្លាំងសហការចំនួន២៨នាក់ ក្នុងនោះ មាននគរបាលចរាចរណ៍ខេត្ត ស្រុកនិងកងរាជអាវុធហត្ថស្រុក សរុបចំនួនខាងលើ ដើម្បីត្រួតពិនិត្យនិងផាកពិន័យ ទៅលើទោចក្រយានយន្តនិងយានយន្តគ្រប់ប្រភេទ ដែលមិនទាន់គោរពច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ។លោកបានបន្តទៀតថា ការអនុវត្តន៍ ច្បាប់ចរាចរណ៍ថ្មី ធ្វើឡើងតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ ក្នុងគោលបំណងអប់រំ ណែនាំដល់ប្រជាពលរដ្ឋ អ្នកបញ្ជាយានជំនិះគ្រប់ប្រភេទឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី ក្នុងយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងតែកើតមានជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសកម្ពុជា។លទ្ធផល៖រយះពេល២ថ្ងៃគឺថ្ងៃទី១០.១១ ខែមករា ឆ្នាំ២០១៦.១យានយន្តឆ្លងកាត់សរុប៣៩៨គ្រឿង ម៉ូតូ១៨៣គ្រឿង រថយន្ត២១៥គ្រឿង ២-យានល្មើស:សរុប១០២ គ្រឿង-រថយន្ត៤៨គ្រឿង -ម៉ូតូ៥៤គ្រឿង.៣-អប់រំ:យានយន្តសរុប៦០គ្រឿង-រថយន្ត៣៥គ្រឿង-ម៉ូតូ៥៤គ្រឿង-៤ចេញប័ណ្ណ:៤២គ្រឿង.១-ម៉ូតូ១៩គ្រឿង.២-រថយន្ត២៣គ្រឿង ៥-ចូលទៅពិន័យ: ១-ម៉ូតូ២៩គ្រឿង ២-រថយន្ត២៣គ្រឿង ទឹកប្រាក់៣៩៥.០០០រៀល(រួមនិងអ្នកមិនទាន់បង់កាលពីថ្ងៃទី១០)២-រថយន្ត២៦គ្រឿង ទឹកប្រាក់៨០០.០០០រៀល(រួមនិងអ្នកមិនទាន់បង់កាលពីថ្ងៃទី១០)គុណ-ទឹកប្រាក់សរុប១.១៩៥.០០០រៀល និងមតិប្រជាពលរដ្ឋគាត់សុំអោយដាក់កន្លែងបង់ប្រាក់ផាកពិន័យ នៅជិតគោលដៅត្រួតពិនិត្យ៕