បន្ទាយមានជ័យ៖ទីតាំងកុងត្រូលត្រួកពិនិត្យរបស់គយសាខាខេត្តបន្ទាយមានជ័យមួយកន្លែងស្ថិតនៅលើកំណាត់ផ្លូចជាតិលេខ៥ទល់មុខផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសក្នុងភូមិសាស្ត្រសង្កាតនិមិត្តក្រុងប៉ោយប៉ែតដែលរងការរិះគន់ខ្លាំងលើការកំណត់យកលុយពីឈ្មួញឬក្រុមរថយន្តដឹកទំនិញគេចពន្ធនិងជាខែឬជើងត្រូវបានលោកប្រធានសាខាគយនិងរដ្ឋាករថ្មីដកទៅដាក់ទីតាំងចាស់ចំនុចសាលាក្រហមតែធ្វើសកម្មភាពដដែរ។
លោក ឆែ សុធា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យដែលបានប្រកាសចូលកាន់ដំណែងកាលពីថ្ងៃទី២៣ខែធ្នូ២០១៥មិនទាន់បានមួយខែផងជំនួសលោក ថោង សុខាំភូដែលរងការរិះគន់ខ្លាំងពីសារព័ត៍មានរឿងដាក់កុងត្រូលច្រើនកន្លែងយកលុយពីឈ្មួយនាំទំនិញគេចពន្ធបានអោយដឹងថាមូលហេតុដែលលោកដកប៉ុស្តិត្រួកពិនិត្យពីទីតាំងខាងលើមកដាក់ទីតាំងសាលាក្រហមក្នុងឃុំសំរោងស្រុកអូរជ្រៅជាប់ព្រំប្រទល់ទីរួមខេត្តដោយសារតែទីតាំងនោះវានៅជិតព្រំដែនមិនអាចគ្រប់គ្រងទំនិញនានាដែលនាំចូលពីប្រទេសថៃតាមច្រករបៀងហើយដោយពិនិត្យឃើញថាទីតាំងសាលាក្រមជាទីតាំងងាយនិងគ្រប់គ្រងបទល្មើសទើបលោកស្នើទៅអាជ្ញាធរខេត្តលោកក៍ឯកភាពយើងក៍សម្រេចដាក់តែម្តង់។ចំពោះប៉ុស្តិ៍ត្រួកពិនិត្យផ្សេងទៀតលោកសូមមិននិយាយតាមទូរស័ព្ទ។
សូមបញ្ជក់ថាមុនលោក ឆែ សុធាមកកាន់តំណែងជាមេគយនៅខេត្តបន្ទាយមានជ័យគឺជំនាន់លោក ថោង សុខាំភូបានកើតឡើងនៅបញ្ហាតវ៉ាបិទផ្លូវពីសំណាក់ក្រុមអ្នករត់តាក់ស៊ី ដឹកផ្លែឈើ និងទំនិញគេចពន្ធជាច្រើនលើកច្រើនសារទៅលើកុងត្រូលគយច្រើនកន្លែងព្រមទាំងកុំអោយបង់លុយលើការដឹកផ្លៃឈើឬទំនិញតិចតួច។កុងត្រូលគយជាច្រើនកន្លែងលើកំណាត់ផ្លូវជាតិលេខ5ពីមាត់ច្រកអន្តរជាតិប៉ោយប៉ែតមកកាន់ទីរួមខេត្តបន្ទាយមានជ័យនៃក្រុងសិរីសោភ័យលើចំងាយផ្លូវមិនដល់50គីឡូម៉ែត្រមានប៉ុស្តិ៍គយដល់ទៅប្រាំកន្លែងធ្វើសកម្មភាពត្រួកពិនិត្យអោយឈ្មួញដឹកទំនិញគេចពន្ធបង់លុយអោយនិងបង់ក្បាល់ឡានថ្លៃបាយរាល់ទំនិញមានពន្ធ។ការបង់លុយនេះខ្លះបង់ជាជើងនិងខ្លះទៀតបង់គិតជាខែពី150ដុល្លាទៅ200ដុល្លា។
ជាមួយគ្នានេះបន្ទាប់ពីមានការផ្លាស់ប្តូរប្រធានសាខាគយថ្មីប្រជាពលរដ្ឋក៍ដូចជាឈ្មួញឬក្រុមអ្នកដឹកទំនិញសង្ឃឹមថាលោកប្រធានថ្មីមិនប្រព្រឹត្តអំពើពុករលួយតាមរយះការត្រូវរូវយកលុយខុសច្បាប់ពីការនាំទំនិញគេចពន្ធឡើយ ៕