ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចផ្លូវជាតិលេខ១៤៧ ស្ថិតនៅក្នុងភូមិជ័យនិវត្តិ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បង្កឡើងដោយម៉ូតូម៉ាកហុងដាទ្រីម សេរី២០១៥ពណ៍ខ្មៅ ផ្លាកលេខ សៀមរាប១Q៤៣-៣៥ បុកកូនក្មេងរត់ឆ្លងថ្នល់ បណ្តាលឲ្យបាក់ជើងខាងឆ្វេងរងរបួសធ្ងន់។សមត្ថកិច្ចប៉ូលិសសណ្តាប់ធ្នាប់ស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះគីម ហេង ភេទស្រីអាយុ៦៥ឆ្នាំ រស់នៅភូមិស្ទឹង ឃុំស្ទឹង ស្រុកសូនិគមន៍ ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះមានបាក់ជើងខាងឆ្វេងនោះ មានឈ្មោះបឿន កក្កដា ភេទប្រុសអាយុ៤ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។សមត្ថកិច្ចប៉ូលិស បានឲ្យដឹងទៀតថា រឿងករណីគ្រោះថ្នាក់ចរាចរណ៍ គួរណាឳពុកម្តាយដែលរស់នៅជិតថ្នល់ជាតិ កំបន្តែកបន្តោយអោយកូនរត់កាត់ថ្នល់ខ្លាំងពេកត្រូវមានការប្រុងប្រយ័ត្នពោះនៅជាប់នឹងថ្នល់ជាតិ។សមត្ថកិច្ចប៉ូលិស បានបន្តទៀតថា នៅពេលបច្ចុប្បន្ន ម៉ូតូត្រូវបានកំលាំងជំនាញយើងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទរងចាំ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕