រណា​យន្ត​ជាង​៣០០​គ្រឿង​និង​វត្ថុតាង​ផ្សេងទៀត​ត្រូវ​​អង្គការ​WCS​ផ្ទេរ​មក​រក្សា​ទុកដាក់​ឃ្លាំង​មេព្រៃ​នៅឯ​ខេត្ត​

0

​ខេត្តព្រះវិហារ​៖​ដើម្បី​រក្សា​សុវត្ថិភាព​វត្ថុតាង​បទល្មើស​ព្រៃឈើ​រួមមាន​រណា​យន្ត​អន្ទាក់​សត្វព្រៃ​កាំភ្លើង​កែច្នៃ​និង​ស្នា​តេះ​ដែល​មន្ដ្រី​អនុវត្ត​គម្រោង​ព្រៃ​ការពារ​ព្រះវិហារ​នៃ​ស្នាក់ការ​អង្គការ​WCS​ប្រចាំ​ស្រុក​ឆែប​រឹបអូស​បាន​ពី​ក្រុម​ជនល្មើស​ចាប់តាំងពី​ឆ្នាំ​២០១២​ដល់​២០១៥​។K1​វត្ថុតាង​ទាំងនេះ​ត្រូវបាន​មន្ដ្រី​ជំនាញ​ដឹកជញ្ជូន​តាម​រថយន្ត​យកមក​រក្សាទុក​នៅ​ឃ្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​កាលពី​ថ្ងៃទី​០៩​ដល់​១០​មករា​២០១៦​។​រីឯ​កាំភ្លើង​កែច្នៃ​មន្ដ្រី​ជំនាញ​មេព្រៃ​អនុវត្ត​គម្រោង​យកទៅ​ប្រគល់អោយ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ជា​អ្នកគ្រប់គ្រង​។​ប្រភពព័ត៌មាន​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន​រាយការណ៍​ថា​វត្ថុតាង​ស្នែង​ប្រើស​ស្នែង​ខ្ទីង​ខ្លះ ត្រូវ​ចោរលួច​គាស់​ឃ្លាំង​នៅ​ត្រពាំង​ព្រីង​យក​អស់​កាលពីពេល​កន្លងមក​។​
​មូល​ហេតុដែល​នាំអោយមាន​ការផ្លាស់ប្តូរ​ទីតាំង​ឃ្លាំង​ស្តុក​ទុក​វត្ថុតាង​ទាំង​អស់ពី​ឃ្លាំង​ត្រពាំង​ព្រីង​នៅក្នុង​ព្រៃ​ជ្រៅ​ក្នុង​ឃុំ​មក​រត​ស្រុក​ឆែប​យកមក​ទុកដាក់​ឃ្លាំង​នៅឯ​ខេត្ត​ដោយសារ​បញ្ហា​សន្តិសុខ​មិនល្អ​នៅ​ទីនោះ​។​សូម​រំលឹកថា​ឃាតករ​ដែល​បាញ់សម្លាប់​យ៉ាង​សាហាវឃោរឃៅ​លើ​មន្ដ្រី​ជំនាញ​មេព្រៃ​ម្នាក់​,​នគរបាល​ស្រុក​ឆែប​ម្នាក់​ស្លាប់​នៅនឹងកន្លែង​និង​នគរបាល​ព្រំដែន​ម្នាក់ទៀត​រងរបួស​ធ្ងន់​កាលពី​ចុងឆ្នាំ​២០១៥​មិនទាន់​ចាប់ខ្លួនបាន​នៅ​ទ្បើ​យ​ទេ​ពាក់ព័ន្ធ​ការចុះ​បង្ក្រាប​រឹបអូស​វត្ថុតាង​បទល្មើស​រណា​យន្ត​។​
​នៅក្នុង​របាយការណ៍រ​បស់​មន្ដ្រី​អនុវត្ត​គម្រោង​ព្រៃ​ការពារ​ឆែប​នៃ​អង្គការ​WCS​ដាក់ជូន​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ​ដើម្បី​សុំ​ការអនុញ្ញាត​យក​វត្ថុតាង​បទល្មើស​ព្រៃឈើ​ខាងលើ​យកមក​រក្សាទុក​ក្នុង​ឃ្លាំង​រួមមាន​រណា​យន្ត​សរុប​ចំនួន​៣១៣​គ្រឿង​,​ផ្លែ​ទ្បា​មរណា​យន្ត​២០១​ផ្លែ​,​កាំភ្លើង​កែច្នៃ​១១៩​ដើម​,​ស្នា​តេះ​១៣២​ដើម​។​ម៉ាស៊ីន​រាវ​ក្បាល​អ្នកតា​០១​គ្រឿង​,​អាគុយ​ឆក់​ត្រី​៣៩​គ្រឿង​,​អន្ទាក់​២៨០០០​ខ្សែ​,​ស៊ី​វ៉ា​ទ័​រ​ឆក់​សត្វព្រៃ​០១​គ្រឿង​,​ដុំ​ឆក់​ត្រី​ចំនួន​៥៣​គ្រឿង​និង​រំសេវ​ប្រើ​សម្រាប់​ច្នៃ​គ្រាប់កាំភ្លើង​កែច្នៃ​ចំនួន​កន្លះ​គី​ទ្បូ​ក្រាម​។​
​លោក​អ៊ិត​ភូម្រា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​១១​មករា​២០១៦​ថា​វត្ថុតាង​បទល្មើស​ព្រៃឈើ​ខាងលើ​ដែល​នាំយកមក​រក្សាទុក​នៅ​ឃ្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កាលពី​ថ្ងៃទី​០៩​ដល់​១០​មករា​២០១៦​នេះ​ដោយសារ​ឃ្លាំង​ស្តុក​នៅ​ត្រពាំង​ព្រីង​វា​តូចចង្អៀត​។​បើ​សរុប​រណា​យន្ត​ដែល​បង្ក្រាបបាន​នៅ​ស្រុក​ឆែប​បូក​រួមទាំង​ជំនាញ​មេព្រៃ​ខេត្ត​បង្ក្រាបបាន​ជាង​២០០​រណា​យន្ត​ទៀត​ស្មើនឹង​ប្រមាណ​៦០០​គ្រឿង​គឺ​តួលេខ​នេះ​វា​ច្រើនណាស់​សំរាប់​ការបង្ក្រាប​វត្ថុតាង​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តព្រះវិហារ​។​
​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បញ្ជាក់ថា​គាត់​បាន​ជំរុញ​អោយ​ស្នាក់ការ​មេព្រៃ​ទាំងអស់​នៅ​ទូទាំង​ខេត្តព្រះវិហារ​ត្រូវយក​វត្ថុតាង​បទល្មើស​ព្រៃឈើ​ជាពិសេស​រណា​យន្ត​ដែល​រឹបអូស​បាន​ពី​ជនខិលខូច​យកមក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ផងដែរ​។​លោក​កំពុង​រៀបចំ​កាលបរិច្ឆេទ​ទៅកាន់​ថ្នាក់​លើក៍​ដូចជា​ស្នើសុំ​អាជ្ញាធរខេត្ត​ដើម្បី​ជ្រើសរើស​ទីតាំង​ធំ​ណាមួយ​ធ្វើ​ពិធី​ជា​ផ្លូវការ​កិនកំទេចរ​ណាយ​ន្ត​ទាំងនោះ​និង​សម្ភា​រះ​បទល្មើស​ផ្សេងទៀត​៕K2