ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្រោមរថយន្តក្រាលកន្ទេលក្នុងមុងម្នាក់ឯងអស់ជាច្រើនមោ៉ងរហូតដល់វេលាមោ៉ង៧និង៣០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ដោយសាតែមានអ្នកទៅដាស់បុរសនោះ ទើមមានកាភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅចំនុចខសងកើតអូរស្ថិតក្នុងភួមិបត់ត្រាច ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។នគរបាលប៉ុសឃុំបឹងបត់កណ្ដោលបានឲ្យដឹងនៅពេលចុះទៅពិនិត្យសពបុរសនេះប្រាប់ថា ជនរងគ្រោះឈ្មោះ មា និត អាយុ៣៧ឆ្នាំ រស់នៅភួមិវត្តជ្រៃ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ គេជាកម្មករគ្រឿងចក្រកាយអាចម៍ដីលក់។
មន្ត្រីដដែលបន្តថាបើតាមកាបំភ្លឺពីពលរដ្ឋនៅទីនោះបានឲ្យដឹងថា បុរសរងគ្រោះនេះជាកម្មករគ្រឿងចក្រកាយអាចម៍ដីលក់នៅចំនុចនេះ៤ទៅ៥ថ្ងៃហើយ គេតែងតែមកដេកចាំគ្រឿងចក្រដេកនៅទីនេះម្នាក់ឯងរាល់យប់ ។ស្រាប់តែនៅថ្ងៃកើតហេតុខាងលើពេលដែលមោ៉ងជា០៧ព្រឹកទៅហើយមិនឃើញភ្នាក់ពីដេកទៀតកម្មករគ្នាគេព្រោះដល់ម៉ោងធ្វើកាហើយ ក៍បានដើរទៅដាស់ក៍ស្រាប់តែឃើញបុរសនេះស្លាប់រឹងខ្លួនហើយក៍មានកាភ្ញាក់ផ្អើលតែម្ដង។
នគរបាលបច្ចែកទេសវិទ្យាសាស្ត្រខេត្តស្រុកនិងវេជ្ជៈបណ្ឌិតគ្រូពេទ្យដែលជំនាញផ្នែកខាងពិនិត្យសាកសពនេះ បានទៅដល់កន្លែងកើតហេតុ រូចហើយធ្វើកាពិនិត្យបានសព ជាមួយអាជ្ញធរបានឲ្យដឹងថា ករណីនេះគឺបុរសនេះបានដេកស្លាបដោយខ្សល់គគាំងបេះដូងខ្លួនឯងអស់ច្រើនមោ៉ងហើយ ដោយពុំមានករណីផ្សេងទៀតឡើយ ហើយក្រោយពេលពិនិត្យរូចរាល់ហើយសមត្ថកិច្ចក៍បានប្រគល់សពឲ្យគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី៕