កំពង់ធំ ៖ បុរសម្នាក់ឈ្មោះ ហឿង ពុត អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិ សងឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មានមុខរបរជា ជាងផ្សារដែក បានទៅធ្វើអត្ថឃាតចងក និងថ្នឹមរោងជាង នៅក្រោយ ផ្ទះឈ្មោះ សំឡូត ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា កាលពីវេលាម៉ោង
៦និ២៨នាទីព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៦។ បើតាមប្រភពពត័មានពីប្រជាពលរដ្នបានប្រាប់ថាជនរងគ្រោះ ចង់ក ដោយសារខ្លួនអន់ចិត្តនិងស្រីដែលខ្លួនស្រលាញយកប្ដីចោល មុនថ្ងៃកើតហេតុជនរងគ្រោះ បានផឹកស្រាជាមួយមិត្តភ័ក្ភកាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦លោះព្រឹកឡើង ស្រាប់តែប្រទះឃើញចងករសំលាប់ខ្លួន និងថ្នឹមរោងជាងដែលគេជួយអោយមកធ្វើ។ លោក ជាតិ គឹម ឆុង អធិការរងស្រុកសន្ទុក ទទួលបន្ទុកផ្នែក ព្រហ្មទានបានអោយដឹងថា ក្រោយពីធ្វើកុសលវិច្ច័យ រួចបានសន្និដ្ឋានថាបុរសនេះស្លាប់ដោយសារធ្វើអធិឃាត ចង់កខ្លួន អែង ពិតប្រាកដមែនដោយពុំមានស្លាកស្នាមអ្វីផ្សេង នោះទេ បន្ទាប់មកបានប្រគល់សាកសព ជូនសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ពុទ្ធសាសនា៕





































