សៀមរាប ៖ ព្រះតេជគុណព្រះភិក្ខុវិន័យធរោ មហា យិន នឿន គង់នៅវត្តទីក្រុងសាន់តាអាណា រដ្ឋកាលីហ្វរញា រួមទាំងឧបាសក ឈុន គឹមអៀត និងឧបាសិកា តូប៊ុនឡា បាននាំយកថវិកាចំនួន ២០,០០០ ដុល្លាសហរដ្ឋអាមេរិក អមដំណើរដោយ ព្រះភិក្ខុផេន សុផល និងព្រះភិក្ខុ យ៉ាន សារុន វត្តនួនមណីរាម ( វត្តថាន់ )ប្រគល់ជូនដល់មន្ទីរពេទ្យ គន្ធបុប្ឋាខេត្តសៀមរាប ដើម្បីជួយសម្រួលក្នុងការព្យាបាល និងជួយសង្គ្រោះដល់កុមារមានជម្ងឺផ្សេងៗ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦។
ព្រះតេជគុណព្រះភិក្ខុវិន័យធរោ មហា យិន នឿន បានមានសង្ឃដិកាថា ប្រាក់ទាំងអស់នេះ គឺបានមកពីសប្បុរសជន និងការធ្វើបុណ្យផ្កាប្រាក់ រួមទាំងការបរិចាកពីបងប្អូនញាតិញម ទើបបានប្រមូលផ្តុំយកមក បរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា ក្នុងខេត្តសៀមរាប សម្រាប់ជួនដល់កុមាររាប់ម៉ឺន រាប់សែន នាក់កំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ឋា ដូច្នេះដើម្បីរួមចំណែកជួយសង្គ្រោះដល់កុមារកម្ពុជា ក៏ដូចជាការជួយដល់សង្គមខ្មែរយើង ។
Dr.Beat Richner បានទទួលថវិការ២ម៉ឺនដុល្លាពីព្រះតេជគុណព្រះភិក្ខុវិន័យធរោ មហា យិន នឿន សមាគមព្រះសង្ឃនៅកាលីហ្វ័រញា ហើយបានកោរសរសើរចំពោះសប្បុរជន និងការព្យាយាមប្រឹងប្រែង របស់ព្រតេជគុណ ក្នុងការរៃអង្គាសបច្ច័យតាមរយះបុណ្យផ្កាប្រាក់ និងបុណ្យផ្សេងៗ យកថវិកាទាំងនោះមកជួយដល់ មន្ទីរពេទ្យគន្ឋបុប្ឋា ខេត្តសៀមរាប លោក Dr.Beat Richner បានឲ្យដឹងថា គាត់សប្បាយចិត្តណាស់ដែលបានទទួលថវិកាពីសម្បុរសធម៌ មិនថាច្រើនឬក៏តិច គឺគាត់សប្បាយចិត្តបំផុត ព្រោះគាត់បានចំណាយ ក្នុង ឆ្នាំនេះ ៤១លានដុល្លា ហើយក្នុងមួយថ្ងៃបានចំណាយ១៣០០០០ដុល្លាជារៀងរាល់ថ្ងៃ សម្រាប់ព្យាបាលកូន ក្មេងទាំងអស់ដោយមិនយកលុយ សូម្បីតែខាងផ្នែកវះកាត់បេះដូងក៏មិនយកលុយដែរ កាលឆ្នាំ២០១៥ ខាងក្រុមវះកាត់របស់យើង ធ្វើការវះកាត់បាន២៥៥ករណី នៅក្នុងមន្ទីរពេទ្យបច្ចុប្បន្នមានក្រុមវះកាត់បេះដូង មក ជួយការងារវះកាត់៧ដងហើយ ខ្ញុំបានទទួលលុយពីសម្បុរសជនបងប្អូននៅអាមេរិក មានការសប្បាយចិត្ត ណាស់ ដោយបានទទួលលុយដែលបានជួយដល់មន្ទីរពេទ្យជារៀងរាល់ឆ្នាំ ហើយក៏សប្បាយចិត្តណាស់ព្រោះជារើយៗបានខ្មែរយើងជួយដែរ ដោយកាលពីមុនបានតែជនជាតិស្វិស និងជនបរទេសផ្សេងៗទៀត មិនថាតិចឬក៏ច្រើនលោកសប្បាយចិត្តណាស់ ជាក់ស្តែងដូចជាថ្ងៃនេះ១២ មករា អ្នកជំងឺដែលសម្រាកព្យាបាល ទាំងសៀមរាប និងភ្នំពេញ ជាង២០០០នាក់ ក្នុងនោះមាន៨៥ករណី ចំណែកខាងសៀមរាបផ្នែក បង្កើនកូនក្នុងថ្ងៃមានពី៧៥ ទៅ១០០នាក់ គ្រប់ករណីទាំងអស់អត់មានយកលុយទេ យើងមានបុគ្គលិកទាំង អស់ទាំងភ្នំពេញ និងសៀមរាប ២៥០០នាក់ បានឲ្យប្រាក់ខែគ្រប់គ្រាន់ គ្រប់បុគ្គលិកទាំងអស់អត់មានបុគ្គល ណាមួយយកលុយកាក់ទេ ហើយក៏គ្មានបុគ្គលិកណាម្នាក់ធ្វើការនៅខាងក្រៅដែរ មានចាត់មនុស្ស២៥ភាគរយនៅយាមប្រចាំការក្នុងមន្ទីរពេទ្យ ២៤ម៉ោង ជារៀងរាល់យប់មានជំងឺធ្ងនៗ១២០ករណី ក្នុងនោះមានករណី គ្រោះថ្នាក់ចរាចរណ៍ក៏ច្រើនដែរ ជាមធ្យមកូនក្មេងនៅក្នុងមន្ទីរពេទ្យតិចបំផុត ៤០០នាក់ ជារៀងរាល់ ថ្ងៃ ចំណែកកូនក្មេងដែលមកពិគ្រោះជំងឺដោយមិនបានដេកសម្រាក់៣០០០នាក់ក្នុងមួយថ្ងៃ សម្រាប់កូនក្មេងដែលមកចាក់វ៉ាក់សាំងការពារក្នុងមួយថ្ងៃ ១០០០ទៅ១៥០០០នាក់ សម្រាប់ស្ត្រីពោពោះមកពិនិត្យសុខភាព ចាប់ពី ៦០០ទៅ៦៥០នាក់ ហើយសូមអគុណយ៉ាងខ្លាំងចំពោះសម្បុរសជនដែលបានជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា។ ដោយ ប៊ុន រដ្ឋា



































